ភ្នំពេញ៖ យេីងរកឃេីញករណីកូវីដ-១៩ ១នាក់ថ្មីទៀត គាត់ជាជនជាតិខ្មែរ ធ្វេីដំណេីរពីប្រទេសហ្វីលីពីន ឆ្លងកាត់កូរ៉េខាងត្បូង វិលត្រលប់មកប្រទេសយេីងនៅយប់ថ្ងៃទី២១ ឧសភា ឆ្នាំ២០២០ ។ នេះបើតាមសេចក្តីប្រកាសជូនព័ត៌មាន របស់ក្រសួងសុខាភិបាល ពីល្ងាចម្សិលមិញ។
សូមបញ្ជាក់ថា៖ ជំងឺកូវីដ១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រុងប្រយ័ត្នជាប់ជាប្រចាំ ដោយធ្វេីអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
សូមបញ្ជាក់ទៀតថា៖ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 15830 ស្មេីនឹង 974 ក្នុង១លាននាក់
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
http://covid19-map.cdcmoh.gov.kh
អរគុណ inSTEDD។ ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥។
ក្រសួងសុខាភិបាល រាជរដ្ឋាភិបាលកម្ពុជា តែងរម្លឹកជានិច្ច អោយបងប្អូនប្រុងប្រយ័ត្ន ពិសេសរលកទី២ នៃការរាតត្បាតឆ្លងកូវីដ១៩ ខណៈយើងម្នាក់ៗភ្លេចកូវីដ១៩ តែកូវីដ១៩ មិនបានភ្លេចយើងទេ៕
ដោយ៖សុខ ខេមរា