ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដ​ ហុីណូ​ ដឹកសុឺទែនប្រេង​សាវីមុិចប្រុងលេងផ្លូវកាត់​ តែត្រូវបានស្ពានស្ទាក់ជា​ប់នៅផ្លូវជាតិ​លេខ​ ៤១ស្រុក​គងពិសី​

ចែករំលែក៖

ខេត្តកំពង់​ស្ពឺ​ ៖​ នៅថ្ងៃទី២៥ ខែឧសភា​ ឆ្នាំ​២០​២០​ វេ​លាម៉ោង​ ៤​ទៀបភ្លឺ​ ឈានចូលថ្ងៃទី​២​៦​ ខែឧសភានៅលេីកំណាត់ផ្លូវជាតិលេខ៤១​ ត្រង់ចន្លោះគីឡូម៉ែតលេខ​  ១៨-១៩​ ក្នុងភូមិត្រាវ​ ឃុំទឹកល្អក់​ ស្រុកគងពិសី​  មានរថយន្ដ​ម៉ាកហុីណូ​ ពណ៌ស​ ពាក់ស្លាកលេខ​ភ្នំពេញ3B-8​9​45​ សណ្តោងសុឺទែនប្រេងពាក់​ស្លាកលេខ​ ភ្នំពេញ​ 4A-3976​ របស់ក្រុម​ហ៊ុន​(SAVIMEX)បេីកបរ​ដោយ​តៃកុងមិនស្គាល់អត្តសញ្ញាណ​( រត់គេច​ )បេីកពីទិសខាងត្បូង​ឆ្ពោះ​ទៅទិសខាងជេីង​ លុះមកដល់ចំណុចកើតហេតុខាងលេី​បាន​ជ្រុលទៅបុកក្បាលស្ពានអូរត្រាវ​   

ក្រោយកើតហេតុដ៏គ្រោះថ្នាក់នេះអ្នកបេីកបរ​រថយន្តបានដាក់មេប្រូច​បាត់ដោយមិនរង់ចាំការនិយា​យ​គ្នា​អីជាមួយសមត្ថកិច្ចនោះទេ​ ហើយជាសំណាងល្អ​ដែរដែលមិនប​ង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស។ 

តាមការបញ្ជាក់ពីសមត្ថកិច្ចនគរបាលចរាចរ​ណ៍ស្រុកគងពិសី​ថា រថយន្ដបង្កគ្រោះថ្នាក់​ខាងលេី​ប្រហែល​មកពីអ្នកបេីកបរ​ងងុយ​ដេ​ក​ ទេីបបណ្ដាលឱ្យបាត់ម្ចាស់ការនិងមិនអាចគ្រប់គ្រងស្ថានការណ៍បានទេីបបណ្ដា​លឱ្យរេចង្កូតបុកក្បាលស្ពានតែម្តង។ ​ 

បច្ចុប្បន្ន​រថយន្ត​បង្កគ្រោះថ្នាក់ខាងលេីត្រូវ​ តំ​ណា​ងក្រុមហ៊ុនសហការជាមួយសមត្ថកិច្ច​ស្ទួចយកមករក្សាទុកនៅអធិការដ្ឋាននគរបាល​ស្រុក​គងពិសី​ជាបណ្ដោះអាសន្ន​ ដើម្បីរកដំ​ណោះស្រាយសំណងការខូច​ខាតតាមនីតិវិធី​ ៕សហការី

 


ចែករំលែក៖