ព័ត៌មានទាន់ហេតុការណ៍៖

លោក ស សុខា ដឹកនាំប្រជុំជីវភាពប្រចាំខែការងារ ស.ស.យ.ក. ខេត្តព្រៃវែង

ចែករំលែក៖

ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០នេះ លោក ស សុខា តំណាងដ៏ខ្ពង់ខ្ពស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងក្នុងនាមជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ ដឹកនាំប្រជុំជីវភាពប្រចាំខែ ដើម្បីពិនិត្យ តាមដានអំពីវឌ្ឍនភាពការងាររបស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ដែលបានអនុវត្តកន្លងមក និងលើកទិសដៅបន្ត ។

ឆ្លៀតក្នុងឱកាសនោះដែរ លោក ស សុខា ក៏ស្នើសុំអោយថ្នាក់ដឹកនាំ ស.ស.យ.ក. ខេត្ត ស្រុក ក្រុង ទូទាំងខេត្តព្រៃវែង បន្តចូលរួមផ្សព្វផ្សាយពីសារអប់រំ និងវិធានការអនាម័យរបស់ក្រសួងសុខាភិបាល ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីការពារ ទប់ស្កាត់ និងបង្ការពីជំងឺផ្សេងៗ ពិសេសជំងឺកូវីដ-១៩ ជំងឺគ្រុនឈីក ជំងឺគ្រុនឈាម ។ល។ ៕

ដោយ៖ សិលា


ចែករំលែក៖