ព័ត៌មានទាន់ហេតុការណ៍៖

នូ​វែ​ល​សេ​ឡង់​ ប្រកាសថា រយៈពេលជាង៣ខែមកហើយ ដែប្រទេសខ្លួន មិនមាន​ករណី​ឆ្លង​ជំងឺ COVID-19 ក្នុងប្រទេស​

ចែករំលែក៖

អន្តរជាតិ៖ បើយោងតាមមន្ត្រីជាន់ខ្ពស់ផ្នែកសុខាភិបាលរបស់ប្រទេសនូវែសេឡង់ បានប្រកាសថា គិតត្រឹមថ្ងៃទី ខែសីហាឆ្នាំ២០២០ម្សិលមិញនេះថា ប្រទេសខ្លួនមិនមានករណីឆ្លងជំងឺ COVID-19 ក្នុងប្រទេសចំនួន១០០ថ្ងៃគត់ ប៉ុន្តែអាជ្ញាធរ ក៏បានព្រមានដល់ប្រជាជនឲ្យប្រុងប្រយ័ត្នបន្ថែមទៀតព្រោះមានប្រទេសវៀតណាម និងអូស្ត្រាលីជាមេរៀនចំពោះករណីឆ្លងក្នុងសហគមន៍

សូមជម្រាបថា ប្រទេសនូវែសេឡង់ ស្ថិតក្នុងចំណោមប្រទេសតិចតួចដែលអាចត្រួតត្រាករណីឆ្លងក្នុងប្រទេស ក្រោយការអនុវត្តវិធានការតឹងរ៉ឹងមានករណីឆ្លងដំបូង និងការរឹតបន្តឹងនៅដំណាក់កាលក្រោយៗ រហូតមកទល់ពេលនេះ ករណីឆ្លង COVID-19 នៅនូវែសេឡង់មានសរុប១២១៩នាក់ហើយករណីនៅសល់មាន២៣ ដែលបន្តទទួលបានការព្យាបាលនៅមជ្ឈមណ្ឌលរៀបចំដោយរដ្ឋ បន្ទាប់ពីប្រទេសកោះមហាសមុទ្រប៉ាស៊ីហ្វិកមួយនេះ ក៏មិនមានករណីឆ្លងក្នុងសហគមន៍ចំនួន១០០ថ្ងៃជាប់គ្នាមកហើយ បច្ចុប្បន្ន នូវែសេឡង់ ជាប្រទេសមានសុវត្ថិភាពបំផុតលើពិភពលោក

គួរបញ្ជាក់ថាប្រជាជននូវែសេឡង់ បានវិលត្រឡប់ទៅរកស្ថានភាពធម្មតាឡើងវិញ អាជ្ញាធរក៏នៅតែបារម្ភដដែល ការមិនព្រមធ្វើតេស្តមិនប្រើប្រាស់កម្មវិធីតាមដានរបស់រដ្ឋ ហើយពេលខ្លះមិនអនុវត្តវិធានសុខាភិបាលនោះក្លាយជារឿងឈឺក្បាលសម្រាប់រដ្ឋាភិបាលប្រទេសនេះ

លោក Ashley Bloomfield អគ្គនាយកសុខាភិបាលនូវែសេឡង់និយាយបែបនេះក្នុងសន្និសីទថ្ងៃទី ខែសីហាម្សិលមិញថា «​ការសម្រេចបានរយៈពេល១០០ថ្ងៃគ្មានការឆ្លងក្នុងសហគមន៍ ជាការបោះជំហានដ៏សំខាន់មួយ ប៉ុន្តែដូចដែលយើងដឹងហើយ យើងមិនអាចធ្វេសប្រហែសឡើយ​» លោកអគ្គនាយកសុខាភិបាល បន្តថា នៅប្រទេសជាច្រើនដែលកន្លងទៅអាចគ្រប់គ្រងជំងឺ COVID-19 បានករណីឆ្លងក៏ងើបឡើងវិញ ដែលការណ៍នេះតម្រូវឲ្យនូវែសេឡង់ត្រៀមខ្លួនសម្រាប់ការផ្ទុះឡើងណាមួយនៅពេលខាងមុខ

លោក Bloomfield ទំនងចង់សំដៅស្ថានការណ៍នៅវៀតណាម និងអូស្ត្រាលី នៅវៀតណាមដែលកន្លងមកត្រូវបានមើលឃើញថា អាចគ្រប់គ្រងការឆ្លងបាននោះ អាជ្ញាធរកំពុងញាប់ដៃជើងក្នុងការទប់ស្កាត់ការរាលដាលនៅដាណា ដែលបានឆ្លងដល់ខេត្តក្រុងច្រើនទៀតចំណែកអូស្ត្រាលីក្បែរខាងវិញ ក៏កំពុងតស៊ូនឹងការកើនឡើងករណីឆ្លងនៅទីក្រុងMelbourne ដែលរលកឆ្លងពេលនេះ កើតចេញពីការចន្លោះប្រហោងនៅតាមកន្លែងធ្វើត្តាឡីស័ក

គួរបញ្ជាក់ផងដែរថា នូវែសេឡង់ កន្លងទៅក៏មានករណីចន្លោះប្រហោងនៅតាមកន្លែងដាក់ដោយឡែកដែរ ប៉ុន្តែការឆ្លើយតបទាន់ពេលវេលា បានជួយទប់ស្កាត់ករណីឆ្លង ជាក់ស្តែងកាលពីសប្ដាហ៍មុន រដ្ឋាភិបាលទីក្រុងវេលីងតុ បានពង្រឹងសុវត្ថិភាពកន្លែងធ្វើត្តាឡីស័ក និងចាប់ផ្ដើមអភិវឌ្ឍបច្ចេកវិទ្យាតាមដានប្រជាជនរបស់ខ្លួនផងដែរដោយ៖ស តារា


ចែករំលែក៖