ព័ត៌មានទាន់ហេតុការណ៍៖

ប៉ូលិសប្រេស៊ីលបំផ្លាញបណ្តាញជួញដូរគ្រឿងញៀន​ទ្រង់ទ្រាយធំបំផុតលើពិភពលោក

ចែករំលែក៖

     អន្តរជាតិ៖ ប៉ូលិសប្រេស៊ីល​បានឲ្យដឹងថា មានមនុស្ស ៥០នាក់ត្រូវបានចាប់ខ្លួន​ ដោយដកហូតបានគ្រឿងញៀន កូកាអ៊ីនរហូតដល់ទៅ​១១តោន ​និង​យន្តហោះ​៧គ្រឿង ឧទ្ធម្ភាគចក្រ៥គ្រឿង រថយន្តដឹកទំនិញ​៤២គ្រឿង​ ពាក់ព័ន្ធបណ្តាញ ជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំបំផុត​ទៅកាន់អឺរ៉ុប​។
ប៉ូលិសប្រេស៊ីល​នៅថ្ងៃទី ១៨​ខែសីហា បានប្រកាសថា បានបំបែកបណ្តាញជួញដូរគ្រឿងញៀន​ទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានពីមុនមក​។ ជាមួយគ្នានោះក៏បានរឹបអូសទ្រព្យសម្បត្តិជាច្រើន ។
នៅក្នុងការបង្រ្កាបសកម្មភាពជួញដូរគ្រឿងញៀន មានកម្លាំងប៉ូលិស ជាង​៦០០នាក់ចូលរួម ។ យុទ្ធនាការបោសសម្អាតគ្រឿងញៀនធ្វើឡើងនៅក្នុងរដ្ឋចំនួន​១៣​ទូទាំងប្រទេសប្រេស៊ីល ដោយមានសហការជាមួយ​ កម្លាំងប៉ូលិសបរទេស​ផងដែរ​។
យុទ្ធនាការកម្ចាត់បណ្តាញជួញដូរគ្រឿងញៀន គឺសំដៅទៅលើ ក្រុមជួញដូរគ្រឿងញៀន​៤ផ្សេងគ្នា​ ដែលតែងតែបញ្ជូនគ្រឿងញៀនឆ្លងចូលតាមព្រំដែន ប្រទេស​ប៉ារ៉ាហ្គាយ​ ហើយបានលក់នៅលើទីផ្សារ​ ប្រេស៊ីល​និងនាំទៅកាន់អឺរ៉ុប​ Cape Verde ៕

ដោយ៖ធី រីណា


ចែករំលែក៖