ព័ត៌មានទាន់ហេតុការណ៍៖

តាមពិតចិនបានចាក់វ៉ាក់សាំងសាកល្បងដំណាក់កាលទី៣លើមនុស្សតាំងពីខែកក្កដា

ចែករំលែក៖

នៅថ្ងៃទី​២៥ខែសីហា សារព័ត៌មាន​CNN បានផ្សាយថា រដ្ឋាភិបាលទីក្រុងប៉េកាំង​បានសាកល្បង វ៉ាក់សាំងប្រឆាំងកូវីដ​-១៩​ដំណាក់កាលទី​៣លើមនុស្សតាំងពីខែកក្កដា។ អ្នកដែលទទួលបានការសាកល្បងគឺបុគ្គលិកបម្រើការក្នុងវិស័យសុខាភិបាល​ដែលប្រឈមនឹងការឆ្លងកូវីដ​-១៩ខ្ពស់ ។​ពិសេសគឺក្រុមគ្រូពេទ្យជួរមុខ និងក្រុមអ្នកយាមល្បាត​នៅតាមព្រំដែន ។
លោក​ Zheng Zhongwei អគ្គនាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍បច្ចេកវិទ្យាសុខាភិបាលជាតិចិនបានប្រកាសថា វ៉ាក់សាំង​ទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់ចាប់តាំងពីថ្ងៃទី​២២ ខែកក្កដា ។ វ៉ាក់សាំង​ផលិតដោយក្រុមហ៊ុន Sinopharm បានសាកល្បងដំណាក់កាលទី​៣ នៅប្រទេសអារ៉ាប់រួម ប្រទេសប៉េរូ ម៉ារ៉ុក និងអាហ្សង់ទីន​។
នៅក្នុងដំណាក់កាលសាកល្បងនេះ ចិនបានចាក់វ៉ាក់សាំងទៅលើមនុស្ស​ដើម្បីបង្កើតជារនាំងការពារការឆ្លងកូវីដ​-១៩ នៅតាមតំបន់ងាយឆ្លងកូវីដ​-១៩ជាងគេបំផុត ក្នុងនោះ មានអ្នកធ្វើការនៅផ្សារ មន្ត្រីការបរទេស​ បុគ្គលិកទេសចរណ៍… ។
បច្ចុប្បន្ន ចិនមានវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ជាច្រើនប្រភេទ​បានសាកល្បងលើមនុស្ស ​។ ក្រៅពីចិន រុស្ស៊ី​ក៏កំពុងសាកល្បង ដំណាក់កាលទី​៣លើមនុស្សដែរ ហើយក្នុងពេលដ៏ខ្លីខាងមុ​ខនឹងចាក់ការពារដល់ពលរដ្ឋគ្រប់រូប ក៏ដូចជាលក់ចេញទៅលើទីផ្សារអន្តរជាតិ៕ដោយ៖ធី រីណា


ចែករំលែក៖