ព័ត៌មានទាន់ហេតុការណ៍៖

លោក នួន​ ផារ័ត្ន​ ៖​ «សូមធ្វើជាយុវជនគម្រូទាំងក្នុងជីវិតការងារ និងក្នុងជីវិតរស់នៅផ្ទាល់ខ្លួន»

ចែករំលែក៖

ភ្នំពេញ៖ លោក នួន​ ផារ័ត្ន​ ៖​ «សូមធ្វើជាយុវជនគម្រូទាំងក្នុងជីវិតការងារ និងក្នុងជីវិតរស់នៅផ្ទាល់ខ្លួន» ។ លោកថ្លែងបែបនេះនៅព្រឹកថ្ងៃអាទិត្យ​ ១២កេីត​ ខែភទ្របទ​ ឆ្នាំជូត​ ទោស័ក​ ព.ស២៥៦៤​ ត្រូវនឹងថ្ងៃទី៣០​ ខែសីហា​ ឆ្នាំ២០២០​ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា​ខណ្ឌកំបូល​ បានរៀបចំពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារយុវជនគណបក្សសង្កាត់កំបូល​ សង្កាត់កន្ទោក​ និងសកម្មជនយុវជនចំណុះសាខាបក្សភូមិ​ចំនួន​ ៣១​ ក្រោមអធិបតីភាព​ លោក នួន​ ផារ័ត្ន​ សមាជិកគណៈកម្មាធិការកណ្តាល​ អនុប្រធានគណៈកម្មាធិការគណបក្ស​រាជធានីភ្នំពេញ និងជាប្រធានក្រុមការងារយុវជនគណបក្សរាជធានីភ្នំពេញ​ ដោយមានការចូលរួមជាកិត្តិយសពីលោក​ នៅ​ សារឿន​ ប្រធានគណបក្សខណ្ឌ​ លោក​ ឃឹម​ ស៊ុនសូដា​ អនុប្រធានគណបក្ស​ និងជាប្រធានក្រុមការងារយុវជនគណបក្សខណ្ឌកំបូល​ លោកស្រី គឹម​ ស៊ីផាត់​ ប្រធានក្រុមការងារចុះសង្កាត់កន្ទោក​ ព្រមទាំងលោក​ លោកស្រីជាអនុប្រធាន​ សមាជិក​ គណៈកម្មាធិការគណបក្សខណ្ឌ​ លោកប្រធាន​ អនុប្រធាន​ និងជាតំណាងគណៈកម្មាធិការគណបក្សសង្កាត់ទាំង៧​ ៕

ដោយ៖ សិលា


ចែករំលែក៖