មេដឹកនាំកោះហុងកុងលោកស្រី Carrie Lam បានឲ្យដឹងថា មន្ត្រីកោះហុងកុងបានខិតខំធ្វើទំនាក់ទំនងជាមួយចិនដីគោកដើម្បីធានាដល់ពលរដ្ឋ១២រូបដែលបានភៀសខ្លួនទៅកាន់កោះតៃវ៉ាន់ហើយត្រូវទាហានចិនចាប់បាននាពេលកន្លងមក។
នៅថ្ងៃទី៨ ខែកញ្ញា លោកស្រីCarrie Lam បានបញ្ជាក់ថា អំពីបញ្ហាផ្លូវច្បាប់រដ្ឋាភិបាលទីក្រុងប៉េកាំងជាអ្នកដោះស្រាយ ។ ចំណែករដ្ឋាភិបាលហុងកុងវិញនឹងខិតខំការពារពលរដ្ឋរបស់ខ្លួន។
លោកស្រីCarrie Lam បន្តទៀតថា ពលរដ្ឋហុងកុងដែលបានចាប់ខ្លួននោះ គឺត្រូវកាត់ទោសតាមច្បាប់របស់ចិន។ ប៉ុន្តែលោកស្រីបញ្ចាក់ឲ្យបានច្បាស់ថា ក្រោយការកាត់ក្តីរបស់ទីក្រុងប៉េកាំងហើយនោះ តើហុងកុងនឹងកាត់ក្តីតាមច្បាប់របស់ខ្លួនដែរឬទេ។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតមេដឹកនាំកោះ តៃវ៉ានTsai Ing-wen នៅថ្ងៃទី៨ ខែកញ្ញាបានអំពាវនាវឲ្យមានសម្ពន្ធភាពនៃប្រទេសប្រជាធិបតេយ្យរួមគ្នាទប់ទល់ប្រឆាំងនឹង «សកម្មភាពបង្កហេតុ» ហើយការពារសេរីភាព ដោយលោកស្រីទំនងជាចង់សំដៅទៅលើចិន។
លោកស្រី Tsai បានអំពាវនាវដូចខាងលើក្នុងវេទិកាមួយនៅឯទីក្រុងតៃប៉ិ ដែលមានការចូលរួមពីមន្ត្រីការពារជាតិតៃវ៉ាន់ និងមន្រ្តីការទូតជាន់ខ្ពស់មកពីបណ្តាប្រទេសលោកខាងលិច។ ការលើកឡើងរបស់មេដឹកនាំតៃវ៉ាន់ បានកើតមានឡើង បន្ទាប់ពីចិនហាក់បានបង្កើនសកម្មភាពយោធារបស់ខ្លួននៅក្បែរៗដែនដីកោះនេះ ព្រមទាំងនៅតំបន់សមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត៕ដោយ៖ធី រីណា