ព័ត៌មានទាន់ហេតុការណ៍៖

តាមផ្លូវលេខ៣៧១ ក្នុងខណ្ឌមានជ័យ រថយន្តដឹកដី ដឹកខ្សាច់ កំពុងការបង្កភ័យខ្លាចដល់អ្នកដំណើរ និង ជ្រុះដីពេញផ្លូវ

ចែករំលែក៖

ភ្នំពេញ៖ក្រុមរថយន្តដឹកដី ដឹកខ្សាច់ តាមបណ្តោយផ្លូវលេខ៣៧១ ក្នុងខណ្ឌមានជ័យ កំពុងបង្កការភ័យខ្លាចដល់អ្នកដំណើរ តាមរយៈការបើកបរលឿនៗក្នុងស្ថានភាពគ្រោះថ្នាក់បំផុត ។ រូបភាពទាំងនេះ គឺ បានកើតឡើងនាពេលកន្លងមក និង បច្ចុប្បន្ននេះ តែម្តង ។

មិនត្រឹមតែប៉ុណ្ណោះ ក្រុមរថយន្តទាំងនេះ មិនបានគោរពលក្ខណៈបច្ចេកទេស នោះទេ ដោយបើកបរគ្មានការគ្របត្រឹមត្រូវឡើយ ហុយ និង ធ្លាក់ដីពេញតែផ្លូវ ។

តាមរយៈរូបភាព នាវេលាទៀបភ្លឺថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ នេះ គឺ បានបង្ហាញយ៉ាងច្បាស់អំពីសកម្មភាពនៃការបើកបររបស់ក្រុមរថយន្តទាំងនេះ ។

បញ្ហានេះ ប្រជាពលរដ្ឋសង្ឃឹមថា អាជ្ញាធរខណ្ឌមានជ័យ នឹងជួយមានវិធានការផងចំពោះក្រុមហ៊ុនរថយន្តដឹកដី ដឹកខ្សាច់ទាំងនេះ៕

ដោយ៖ចេស្តា


ចែករំលែក៖