ក្រោយទទួលបានព័ត៌មានថា អាមេរិកកំពុងតែត្រួតពិនិត្យលើវិធានការទៅលើមូលដ្ឋាននៃការទូទាត់រហ័សតាមអនឡាញរបស់ចិន ដែលទីក្រុងប៉េកាំងចាត់ទុកថាជាសកម្មភាពប្រើអំណាចនិងជា«ចោរសមុទ្រសម័យទំនើប»។
នៅក្នុងសន្និសីទកាសែតនៅថ្ងៃទី ៩ខែតុលា អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្កោលទោសយ៉ាងខ្លាំងដល់អាមេរិកដែលបានដាក់គំនាប គំរាមកំហែងដល់បណ្តាក្រុមហ៊ុនចិន ដូចជាហួវៃ , TikTok, WeChat ដោយមិនបានបង្ហាញភស្តុតាងណាមួយច្បាស់លាស់ឡើយ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រីHua Chunying បានបញ្ជាក់ថា សកម្មភាពរបស់អាមេរិក គឺជាការប្រើហិង្សាជាន់ឈ្លីលើច្បាប់ សេដ្ឋកិច្ចទីផ្សារ និងច្បាប់ពាណិជ្ជកម្មពិភពលោក គំរាមកំហែងដល់វិស័យឧស្សាហកម្ម ផ្គត់ផ្គង់លើពិភពលោក។
តាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក នាពេលថ្មីៗនេះបានផ្សាយថា ទីក្រុងវ៉ាស៊ីនតោនកំពុងតែត្រួតពិនិត្យ កាត់បន្ថយ Alipay របស់ក្រុមហ៊ុនAnt Group និង WeChat Pay របស់Tencent ដោយអាមេរិកបារម្ភថា ជាការគំរាមកំហែងដល់សន្តិសុខជាតិ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ បណ្តាក្រុមហ៊ុនចិនបានរីកចម្រើនយ៉ាងខ្លាំងនៅលើពិភពលោក ពិសេសគឺនៅអឺរ៉ុបនិងអាមេរិក។ ទាំងនោះហើយបានជាអាមេរិកចាត់វិធានការ ទប់ស្កាត់ចិន បើមិនដូច្នោះទេ ប៉ុន្មានឆ្នាំទៀត ពិភពលោកស្ថិតនៅលើដៃចិនគ្រប់គ្រង ទាំងវិស័យនយោបាយ សន្តិសុខ និង សេដ្ឋកិច្ច៕ដោយ៖ធី រីណា