ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋភ្ញាក់ផ្អើលស្រែកថាចោរឡេីងលេីដំបូលផ្ទះត្រូវគេទាន់ បែរជាចោរលោតទម្លាក់ខ្លួនដើម្បីបញ្ចប់ជីវិត​​ ,លោកអធិការក្រុងតាខ្មៅថា​មនុស្សបែកថ្នាំ

ចែករំលែក៖

ខេត្តកណ្ដាល៖ មានការភ្ញាក់ផ្អើលទាំងព្រឹក​​​ ខណៈដែលអ្នកស្រុកមើលឃើញបុរសម្នាក់ឡើងលើផ្ទះគេ​ធ្វើដូចជាចោ​​​រ លុះពេលឃើញម្ចាស់ផ្ទះ​និងពលរដ្ឋ​នាំគ្នាស្រែកថាចោរ​​ៗក៏លោតទម្លាក់ខ្លួនពីលើដំបូលផ្ទះចុះមកដីធ្វើឱ្យមានការភ្ញាក់ផ្អើលកាន់តែខ្លាំង។​​ តែការណ៍ពិតជននេះជាមនុស្សបែកថ្នាំសោះ។

ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ក្នុងភូមិស្ទឹងជ្រៅ​ សង្កាត់ដេីមមៀន​ ក្រុងតាខ្មៅ​ ខេត្តកណ្តាល។

ជុំវិញបញ្ហារនេះលោកវរសេនីយ៍ យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅបានប្រាប់ឱ្យដឹងថា ករណីនេះមិនមែនជាករណីចោរចូលលួចនោះទេ ព្រោះជននោះមិនមានឧបករណ៍អ្វីជាប់ខ្លួនដើម្បីធ្វើសកម្មភាពឡើយ តែជាករណីបែកថ្នាំ​​​ ដោយឡើងលើដំបូលផ្ទះគេហើយលោតតែម្ដង។ 

បច្ចុប្បន្នជននោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យលោកសង្ឃដើម្បីធ្វើការសង្គ្រោះ៕ដោយ៖ ឆ​​ ដា


ចែករំលែក៖