ខេត្តកណ្ដាល៖ មានការភ្ញាក់ផ្អើលទាំងព្រឹក ខណៈដែលអ្នកស្រុកមើលឃើញបុរសម្នាក់ឡើងលើផ្ទះគេធ្វើដូចជាចោរ លុះពេលឃើញម្ចាស់ផ្ទះនិងពលរដ្ឋនាំគ្នាស្រែកថាចោរៗក៏លោតទម្លាក់ខ្លួនពីលើដំបូលផ្ទះចុះមកដីធ្វើឱ្យមានការភ្ញាក់ផ្អើលកាន់តែខ្លាំង។ តែការណ៍ពិតជននេះជាមនុស្សបែកថ្នាំសោះ។
ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ក្នុងភូមិស្ទឹងជ្រៅ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជុំវិញបញ្ហារនេះលោកវរសេនីយ៍ យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅបានប្រាប់ឱ្យដឹងថា ករណីនេះមិនមែនជាករណីចោរចូលលួចនោះទេ ព្រោះជននោះមិនមានឧបករណ៍អ្វីជាប់ខ្លួនដើម្បីធ្វើសកម្មភាពឡើយ តែជាករណីបែកថ្នាំ ដោយឡើងលើដំបូលផ្ទះគេហើយលោតតែម្ដង។
បច្ចុប្បន្នជននោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យលោកសង្ឃដើម្បីធ្វើការសង្គ្រោះ៕ដោយ៖ ឆ ដា