ព័ត៌មានទាន់ហេតុការណ៍៖

មិនទាន់ស្ងួតដីផង! ជំនន់ទឹកភ្លៀងបានវាយប្រហារអ្នកឃុំក្រពើពីរទៀតហើយ

ចែករំលែក៖

     ខេត្តពោធិ៍សាត់ ៖ សេចក្តីរាយការណ៍នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នេះថា អ្នកឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ កំពុងរងនូវជំនន់ទឹកភ្លៀងបានជន់លិចទៀតហើយ នាប៉ុន្មានថ្ងៃនេះដែលជំនន់នេះស្ទើរតែមិនទាន់ទាំងស្ងួតដីផងនោះ ។

 សេចក្តីរាយការណ៍បន្តទៀតថា ជំនន់ទឹកភ្លៀងបាននឹងកំពុងហូរកួចបុកខ្លាំង និងជន់លិច នៅម្ដុំក្រសាំងភ្នៅ ស្ថិតនៅភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ តាំងពីវេលាទៀបភ្លឺ ខណៈមេឃធ្លាក់ភ្លៀងខ្លាំងនៅតំបន់ព្រៃភ្នំផ្នែកខាងលើ។ ខណៈនេះមានតែបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់នោះ ជាពិសេសបងប្អូនដែលរស់នៅក្បែៗអូរ មានតែបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះក្មេងៗតែម្ដង ។

  លោក វរសេនីយ៍ឯក ធាង ឡេង អធិការនៃអធិការដ្ឋាននគរបាលស្រុកវាលវែង បានបញ្ជាក់តាមទូរស័ព្ទនាព្រឹកថ្ងៃនេះឲ្យដឹងដែរថា ជំនន់ទឹកភ្លៀងកំពុងយាយីអ្នកឃុំក្រពើពីរមែន ប៉ុន្តែនៅតំបន់ផ្សេងៗនៃស្រុកវាលវែងគ្មានទេ ៕ ដោយ៖ បុឹម ពិន


ចែករំលែក៖