ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ សហការជាមួយអាជ្ញាធរសង្កាត់ចោមចៅទី៣ ចុះកាយរបងដេីម្បីធ្វេីផ្លូវមួយខ្សែប្រហែលជាង៣០០ម៉ែត្រ

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងអាជ្ញាធរសង្កាត់ចោមចៅទី៣​ នៅព្រឹកថ្ងៃទី០៧​
ខែវិច្ឆិកា ឆ្នាំ២០២០នេះ ដឹកនាំដោយលោកប៉ាង​ លីដា​ អភិបាលរងខណ្ឌ និងលោក​ អុឹម​ វណ្ណា​ រួមទាំងលោកសុទ្ធ សុជាតិ​ ចៅសង្កាត់រង បានចុះកាយរបងបេីកផ្លូវមួយខ្សែ ដេីម្បីងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វេីដំណេីរ។

លោក​ សុទ្ធ សុជាតិ​ ចៅសង្កាត់រងចោមចៅទី៣ បានឲ្យដឹងថា​ ទីតាំងដែលចុះកាយរបងបេីកផ្លូវខាងលេីនេះស្ថិតក្នុងភូមិជម្ពូវ័ន២​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ មានប្រវែងជាង៣០០ម៉ែត្រ​ ទទឹង១៦ម៉ែត្រ​ ដោយភ្ជាប់ពីមហាវិថីឈ្នះឈ្នះ​ ឆ្ពោះទៅផ្លូវតាកន(ផ្លូវលេខ១) ក្រោយពីកាយរបងរួចអាជ្ញាធរនិងចាក់ជាផ្លូវបេតុងនាពេលឆាប់ៗនេះ។

ក្នុងនោះផងដែរអាជ្ញាធរ​ សូមថ្លែងអំណរអរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានសហការក្រោយពីជូនដំណឹងរួច៕

ដោយ​៖ សុខាសែនជ័យ​


ចែករំលែក៖