អាមេរិក៖ ក្រុមការងារទទួលបន្ទុកផ្ទេរអំណាចរបស់លោក ចូ បៃឌិន គ្រោងដាក់ពាក្យបណ្តឹងទៅស្ថាប័នទទួលបន្ទុកផ្លាស់ប្តូរអំណាច ដោយសារតែ លោកត្រាំ នៅតែមិនព្រមទទួលស្គាល់ថាខ្លួនឯងចាញ់ ហើយត្រូវរៀបចំផ្លាស់ប្តូរអំណាចឲ្យបានឆាប់បំផុត។
ក្រសួងគ្រប់គ្រងសេវាកម្មរួម (GSA) ជាទូទៅនៅពេលដែលបេក្ខភាពទាំងពីររូបបានទទួលស្គាល់ពីលទ្ធផលបោះឆ្នោតរបស់ខ្លួន ហើយ ការផ្ទេអំណាចក៏បានចាប់ផ្តើមបណ្តើរៗដែរ។
ប៉ុន្តែពេលនេះ លោកត្រាំ មិនទាន់ទទួលស្គាល់ពីការបរាជ័យរបស់ខ្លួននៅឡើយ បើទោះបីប្រព័ន្ធផ្សព្វផ្សាយទាំងអស់របស់អាមេរិកប្រកាសទទួលស្គាល់លោកបៃឌិនជាអ្នកឈ្នះក្តី។
នៅក្នុងច្បាប់របស់អាមេរិក មិនបានកំណត់ច្បាស់ថា ពេលណា(GSA) នឹងច្បាប់ផ្តើមដំណើរការច្បាប់ ផ្លាស់ប្តូរអំណាចនោះឡើយ ហើយការដំណើរការបានលុះត្រាតែមានអ្នកឈ្នះនិងអ្នកចាញ់ ។ ក្រុមការងាររបស់លោកបៃឌិន បញ្ជាក់ថា ជ័យជម្នះបានបង្ហាញយ៉ាងច្បាស់ហើយ តែលោកត្រាំព្យាយាមពន្យារពេលមិនព្រមផ្ទេរអំណាច។
ការពន្យារពេលធ្វើឲ្យក្រុមការងាររបស់លោកបៃឌិន មិនទទួលបានប្រាក់រាប់សិបលានដុល្លារពីមូលនិធិសហរដ្ឋ ហើយមិនអនុញ្ញាតឲ្យចូលទៅកាន់ឯកសារសម្ងាត់របស់អាមេរិករបស់ក្រសួងចារកិច្ច និង ក្រសួងនានា។
នៅក្នុងការបោះឆ្នោតកាលពីឆ្នាំ២០០០ GSA បានពន្យារពេលផ្ទេរអំណាចដល់ទៅ៥សប្តាហ៍ ដោយសារតែការប្តឹងផ្តល់របស់លោកGeorge W Bush និងលោកAl Gore ពីការរាប់សន្លឹកឆ្នោតនៅរដ្ឋ Florida ហើយទីបំផុតលោកប៊ូសឈ្នះតែជាង៥០០សន្លឹកប៉ុណ្ណោះ ៕ដោយ៖ធី រីណា