ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌចំការមនឃាត់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌចំការមន បានឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀននៅវេលាម៉ោង១២:០០នាទីថ្ងៃត្រង់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចក្រោយក្រុមហ៊ុនឃ្ឃប៊ី ផ្លូវព្រះមុនីវង្ស ក្រុម៣២ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

លោក ផន អូន  អធិការរងនគរបាលខណ្ឌចំការមនបានឱ្យដឹងថា ជនសង្ស័យ ៣នាក់ដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបាននោះមាន៖

១-ឈ្មោះ ម៉ៅ សុខន ភេទស្រី អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្រោយក្រុមហ៊ុនឃ្ឃប៊ី ផ្លូវព្រះមុនីវង្ស ក្រុម៣២ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។

សម្ភារដកហូតមានម្សៅក្រាមពណ៌សថ្លាចំនួន៣៨កញ្ចប់តូច។ 

២-ឈ្មោះ មុំ ចាន់ធារ៉ា ភេទប្រុសអាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅមិនពិតប្រាកដ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ មុខរបរមិនពិតប្រាកដ។

ដកហូតបានវត្ថុតាងម្សៅក្រាមពណ៌សថ្លាចំនួន២ថង់តូច និងម៉ូតូធូដេ១គ្រឿង។

៣-ឈ្មោះ ហ៊ុយ ប៊ុនណាត ភេទប្រុសអាយុ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅមិនពិតប្រាកដ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន  មុខរបរមិនពិតប្រាកដ។

ដកហូតវត្ថុតាងមានម្សៅក្រាមពណ៌សថ្លាចំនួន៥ថង់តូច។

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់សមត្ថកិច្ចកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕ដោយ៖ជីណា


ចែករំលែក៖