ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមការងាររបស់លោកបៃឌិន ត្រៀមប្តឹងលោកត្រាំ​ដែលយឺតយ៉ាវក្នុងការផ្ទេរអំណាច

ចែករំលែក៖

    អាមេរិក៖ ក្រុមការងារទទួលបន្ទុកផ្ទេរអំណាចរបស់លោក ចូ បៃឌិន គ្រោងដាក់ពាក្យបណ្តឹងទៅស្ថាប័នទទួលបន្ទុកផ្លាស់ប្តូរអំណាច ដោយសារតែ លោកត្រាំ នៅតែមិនព្រមទទួលស្គាល់ថាខ្លួនឯងចាញ់ ហើយត្រូវរៀបចំផ្លាស់ប្តូរអំណាចឲ្យបានឆាប់បំផុត។
ក្រសួងគ្រប់គ្រងសេវាកម្មរួម (GSA) ជាទូទៅ​នៅពេលដែលបេក្ខភាពទាំងពីររូបបានទទួលស្គាល់ពីលទ្ធផលបោះឆ្នោតរបស់ខ្លួន​ ហើយ ការផ្ទេអំណាចក៏បានចាប់ផ្តើមបណ្តើរៗដែរ។

ប៉ុន្តែពេលនេះ លោកត្រាំ មិនទាន់ទទួលស្គាល់ពីការបរាជ័យរបស់ខ្លួននៅឡើយ ​បើទោះបីប្រព័ន្ធផ្សព្វផ្សាយទាំងអស់របស់អាមេរិកប្រកាសទទួលស្គាល់លោកបៃឌិនជាអ្នកឈ្នះក្តី​។
នៅក្នុងច្បាប់របស់អាមេរិក មិនបានកំណត់ច្បាស់ថា ពេលណា​(GSA) ​នឹងច្បាប់ផ្តើមដំណើរការច្បាប់ ផ្លាស់ប្តូរអំណាចនោះឡើយ ហើយការដំណើរការបានលុះត្រាតែមានអ្នកឈ្នះនិងអ្នកចាញ់​ ។ ក្រុមការងាររបស់លោកបៃឌិន បញ្ជាក់ថា ជ័យជម្នះបានបង្ហាញយ៉ាងច្បាស់ហើយ តែលោកត្រាំព្យាយាមពន្យារពេលមិនព្រមផ្ទេរអំណាច។
ការពន្យារពេលធ្វើឲ្យក្រុមការងាររបស់លោកបៃឌិន មិនទទួលបានប្រាក់រាប់សិបលានដុល្លារពីមូលនិធិសហរដ្ឋ ហើយមិនអនុញ្ញាតឲ្យចូលទៅកាន់ឯកសារសម្ងាត់របស់អាមេរិករបស់ក្រសួងចារកិច្ច និង ក្រសួងនានា​។
នៅក្នុងការបោះឆ្នោតកាលពីឆ្នាំ​២០០០ GSA ​បានពន្យារពេលផ្ទេរអំណាច​ដល់ទៅ៥សប្តាហ៍ ដោយសារតែការប្តឹងផ្តល់របស់លោកGeorge W Bush និងលោក​Al Gore ពីការរាប់សន្លឹកឆ្នោតនៅរដ្ឋ Florida ហើយទីបំផុតលោកប៊ូសឈ្នះតែជាង​៥០០សន្លឹកប៉ុណ្ណោះ ៕ដោយ៖ធី រីណា


ចែករំលែក៖