ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានសម្រេចដកតំណែងលោកChris Krebs នាយកទីភ្នាក់ងារសន្តិសុខបណ្តាញអាមេរិក។ ការសម្រេចដកតំណែង គឺដោយសារតែបញ្ហាបោះឆ្នោតកាលពីថ្ងៃទី៣ខែវិច្ឆិកា។
ប្រធានាធិបតីដូណាល់ ត្រាំ នៅថ្ងៃទី១៧ខែវិច្ឆិកាបានប្រកាសដកតំណែងអគ្គនាយកទីភ្នាក់ងារសន្តិសុខបណ្តាញ លោក Chris Krebs។
តាមការលើកឡើងរបស់ប្រធានាធិបតីអាមេរិក លោក Chris Krebs បានប្រកាសខុសពីការណ៍ពិតក្នុងបញ្ហាសន្តិសុខបណ្តាញពេលបោះឆ្នោតអាមេរិកនៅថ្ងៃទី ៣ខែវិច្ឆិកា។
លោក Chris Krebs បានប្រកាសថា មិនមានភស្តុតាងបង្ហាញថា ការបោះឆ្នោតប្រធានាធិបតីអាមេរិក ឆ្នាំ២០២០ មិនមានអ្វីខុសប្រក្រតីឬក៏ជ្រៀតជ្រែកពីបរទេសនោះឡើយ។
លោក Chris Krebs ត្រូវបានប្រធានាធិបតី ដូណាល់ ត្រាំ តែងតាំងជាអគ្គនាយកទីភ្នាក់ងារសន្តិសុខបណ្តាញ និងហេដ្ឋារចនាសម្ព័ន្ធ(CISA) ស្ថិតនៅក្នុងក្រសួងសន្តិសុខផ្ទៃក្នុងដែលបានបង្កើតឡើងនៅឆ្នាំ២០១៨៕ដោយ៖ធី រីណា