ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីបើកមជ្ឈមណ្ឌលចាក់វ៉ាក់សាំង ប្រឆាំងកូវីដ​-១៩នៅទីក្រុងមូស្គូថ្ងៃទី៥ខែធ្នូ

ចែករំលែក៖

ទីក្រុងមូស្គូនឹងបើកសម្ពោធមជ្ឈមណ្ឌល​ចាក់វ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩​ នៅថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០២០​។ អ្នកដែលទទួលបានការចាក់វ៉ាក់សាំងមុនគេ គឺគ្រូបង្រៀន សាស្ត្រាចារ្យ ក្រុមគ្រូពេទ្យនិងមន្ត្រីបុគ្គលិក​បម្រើបការក្នុងសង្គម​។
កាលពីថ្ងៃទី​២ខែធ្នូ ប្រធានាធិបតីពូទីន បានប្រកាសថា រុស្ស៊ីនឹងចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩​ ​ជាទ្រង់ទ្រាយធំដល់អ្នកដែលបានស្ម័គ្រចិត្តមកចាក់។ ជាមួយគ្នានោះ គ្រូបង្រៀន គ្រូពេទ្យ​នឹងទទួលបានការចាក់វ៉ាក់សាំងមុនគេ។
វ៉ាក់សាំង​Sputnik V របស់រុស្ស៊ី​ ជាវ៉ាក់សាំងដំបូងគេបង្អស់លើពិភពលោក ដោយរុស្ស៊ីបានអនុម័ត តាំងពីដើមខែសីហា​។ នៅពេលនោះកូនស្រី របស់ប្រធានាធិបតីពូទីន គឺជាអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំង Sputnik V ក្នុងការសាកល្បងដំណាក់កាលទី​៣។
ប្រធានាធិបតីពូទីន​បានបញ្ជាក់ថា នឹងមានវ៉ាក់សាំង​Sputnik V ជាង​២លានដូសត្រូវបានផលិតក្នុងពេលប៉ុន្មានថ្ងៃខាងមុខ​។​ លោកពូទីនបានបញ្ជាក់ថា « ការផលិតបានច្រើន អាចបំពេញតម្រូវការចាក់វ៉ាក់សាំង​បានគ្រប់គ្រាន់ដល់អ្នកដែលអាចប្រឈមការឆ្លងខ្ពស់ »។
វ៉ាក់សាំង​Sputnik V បានធ្វើតេស្ត​ទៅលើមនុស្សស្ម័គ្រចិត្តជាង​៤ម៉ឺននាក់ ដោយលទ្ធផលទទួលបានជោគជ័យជាង​៩០ភាគរយ៕

ដោយ៖ធី រីណា


ចែករំលែក៖