សារព័ត៌មាន BNA របស់បារ៉ែនបានផ្សាយនៅថ្ងៃទី៥ ខែធ្នូថា ប្រទេសនេះនឹងមិនអនុញ្ញាតឲ្យនាំទំនិញពីអុីស្រាអែល ដែលទំនិញនោះផលិតនៅតំបន់តាំងទីលំនៅក្នុងទឹកដីប៉ាឡេស្ទីនដែលអុីស្រអែលបានគ្រប់គ្រង។
ព័ត៌មានខាងលើ គឺផ្ទុយពីការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍បារ៉ែន លោក Zayed bin Rashid al-Zayani ដែលបានលើកឡើងពីការទិញទំនិញ ផលិតនៅក្នុងតំបន់តាំងទីលំនៅក្នុងតំបន់ជេរូសាឡឹម។
នៅពេលនេះដែរ ក្រសួងឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍បានប្រកាសថា «ការប្រកាសរបស់រដ្ឋមន្ត្រីZayed bin Rashid al-Zayani គឺមានការយល់ច្រឡំ ហើយពេលនេះ ក្រសួងបានសន្យាដើរតាមគោលនយោបាយរបស់រដ្ឋាភិបាល បារ៉ែន។
អុីស្រាអែលបានគ្រប់គ្រងតំបន់ភាគខាងលិច ជេរូសាឡឹមរបស់ប៉ាឡេស្ទីនក្នុងសង្គ្រាមរយៈពេល៦ថ្ងៃ។ តាំងពីពេលនោះមកអុីស្រាអែលបានសាងសង់ផ្ទះជាច្រើនឲ្យពលរដ្ឋរបស់ខ្លួនទៅរស់នៅទីនោះ។ រដ្ឋាភិបាលបារ៉ែនបានចាត់ទុកថាតំបន់ជេរូសាឡឹមខាងលិចជាដែនដីរបស់ប៉ាឡេស្ទីន។
សូមបញ្ជាក់ផងដែរថា ប៉ារ៉ែននិងអុីស្រាអែលទើបតែចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្កើតទំនាក់ទំនង ទ្វេភាគី ក្រោមអធិបតីភាពរបស់លោក ត្រាំ នៅសេតវិមានអាមេរិក កាលពីថ្ងៃទី១៥ខែកញ្ញា៕ដោយ៖ធី រីណា
(រូបថត៖ AFP / TTXVN)