ព័ត៌មានទាន់ហេតុការណ៍៖

តើអ្នកដឹងទេថាផ្កាខ្មែរ មានឈ្មោះពីរោះៗ ហើយអ្នកម្ដាយខ្លះបានយកឈ្មោះផ្កាទាំងនេះមកដាក់ឈ្មោះ​ឱ្យកូនស្រីថែមទៀត

ចែករំលែក៖

ចំណេះដឹងទូទៅ៖ លោកអ្នកខ្លះប្រហែលជាមិនដឹងថាផ្កាគ្រប់ប្រភេទ គឺជាធនធានធម្មជាតិជីវៈចម្រុះមួយបែបដែលកម្ពុជាយើងមាន ក្រៅពីធនធានសត្វព្រៃ ព្រៃឈើ និង ដំណាំទាំងកសិកម្ម ឧស្សាហកម្ម និង ដំណាំហូបផ្លែដ៏សម្បូរបែបផ្សេងទៀត សម្រាប់បំពេញតម្រូវការរបស់ប្រជាជនខ្មែរយើង

លើសពីនេះទៅទៀត ផ្កាខ្លះមានឈ្មោះពីរោះខ្លាំង ដែលលើសពីឈ្មោះដែលប្រជាជនតាមភូមិស្រុកតែងហៅតៗគ្នា រហូតអាចឱ្យអ្នកមិនស្គាល់ផ្កានោះបានប្រសិនបើគ្រាន់តែឮឈ្មោះ និង មិនបានឃើញរូបរាងរបស់វា

ជាក់ស្តែងប្រភេទផ្កាខ្មែរមួយចំនួន ដែលមានឈ្មោះសុទ្ធតែពីរោះៗ មិនត្រឹមតែប៉ុណ្ណោះអ្នកម្ដាយខ្លះអាចយកឈ្មោះវាទៅដាក់ឈ្មោះឱ្យកូនស្រីបានថែមទៀត

តោះបើចង់ដឹងច្បាស់សូមអានព័ត៍មានលំអិតមានដូចខាងក្រោម៖

. ផ្កាសុមនា សុមនាបុស្ប ជាឈ្មោះខ្មែរ ដែលមានឈ្មោះបច្ចេកទេសថាផ្កាម្លិះរួត ម្លិះរួតជាចុល្លព្រឹក្សមានកម្ពស់ ៣០ ទៅ ៩០ស. គេដាំជាលម្អនឹងសម្រាប់យកក្លិនផ្កាពណ៌ស ក្រអូបត្រជាក់ ប្រើការបានច្រើនយ៉ាង ដូចជាទឹកអប់ ចងកម្រងផ្កា ម្លិះរួតខុសពីម្លិះលាដោយមានផ្កាជារួតៗ ជាច្រើនស្រទាប់

.ផ្កា កណិការ ផ្កា កណិការ ជាផ្កាច្រើនមានដុះនៅពាសពេញបណ្តាប្រទេសនៅអាសុីអាគ្នេយ៍ គេច្រើនយកវាមកដាំលម្អរ តាមសួនច្បាព្រោះដោយសារវាមានក្លិនក្រអូប ដើមកណិការអាចមានកម្ពស់រហូតដល់ ៣០មមានស្លឹកធំ ផ្តល់ម្លប់បានល្អ   ផ្កាអាចប្រើជាឱសថសំរាប់ព្យាបាល ដំបៅ, រលាក ,ដំសាច់ , សម្រួលចលនាឈាម និង  រោគឃ្លង់ផងដែរ  សំបក និងស្លឹកជួយព្យាបាលជម្ងឺគ្រុន ភាគច្រើនគេនិយមយកផ្កាវាមកដាក់ក្នុងទូរសំលៀកពាក់ដើម្បីអោយមានក្លិនក្រអូប និង អាចជួយបណ្តេញសត្វល្អិតចង្រៃដែលមកបំផ្លាញសំលៀកបំពាក់យើងបានផងដែរ ស្លឹកធំអាចប្រើសម្រាប់មូរថ្នាំជក់បាន ដើមអាចយកមកធ្វើជាគ្រឿងសង្ហារឹមបាន និងផលិតជាប្រេងម៉ាសូត បានដែរ

. ផ្កាកេសរកូល ដកចន្ទន៍ ច្រើនដុះជាគុម្ភ ដើមរបស់វាមានប្រវែងប្រហែលពី ៣០ ទៅ ៤០ សង់ទីម៉ែត្រ ក្នុងមួយដើមមានស្លឹកចំនួន   ទៅ សន្លឹកហើយទងផ្កាមានប្រវែង ២០ ទៅ ៣០ សង់ទីម៉ែត្រ ដែលមានផ្កាពី ទៅ២០ទងក្នុងមួយដើម ហើយរីកនៅតាមដើមចាស់ៗរបស់វា ចំណែករដូវចេញផ្កាគឺពីខែមិនា ដល់ខែ កក្កដា ផ្កាមានទំហំចាប់ពី ទៅ សង់ទីម៉ែត្រ និងមានពណ៌សរ នៅផ្នែកត្របកតូច និង ត្របកធំ ត្របកមាត់មានពណ៌សរ និងមានពណ៌លឿងនៅចំកណ្តាល កេសរកូលអំបូរនេះច្រើនមានដុះនៅតាមវាលទំនាប ក្នុងព្រៃស្ទើរស្រោងក្នុងរយៈកម្ពស់ចាប់ពី ទៅ៥០០ម៉ែត្រ ពីនេវូទឹកសមុទ្រ ស្លឹករបស់វាដុះតម្រៀបគ្នាជាពីរជួរ នៅលើក្តៀងរបស់វា ផ្កាមានសណ្ឋានមធ្យមឆាប់រោយ ប៉ុន្តែមានក្លិនក្រអូបខ្លាំង នៅសម័យសង្គ្រាមប្រជាជនជួប ទុរភិក្សក៏បេះដើមវាមកអាំងហូបជាមួយទឹកត្រីក្តៀងរបស់វាមានជាតិជ័រថ្លាអាចប្រើការយកលាបលើមុខបំបាត់មុនបាន

.ផ្កាអង្គាបុស្ស ជាផ្កាមួយប្រភេទ ផ្កាពណ៌ស មានក្លិន ក្រអូបឈ្ងប់ខ្លាំងដើមឈើដុះត្រង់ សំបកដើមបែកក្រម៉ មែកសំយុងចុះក្រោម ជាផ្កាដំណាក់ៗយ៉ាងស្រស់ស្អាត វាត្រូវបានដុះឯងៗនៅក្នុងព្រៃ ឬត្រូវបានគេដាំក្នុងស្រុកប្រើសម្រាប់លំអ ប្រើជាឱសថ និងជាបន្លែផងដែរ

. ផ្កាមល្លិកា ត្រូវបានហៅតៗគ្នាថាផ្កាម្លិះ ផ្កានេះមានសម្បុរស ក្លិនក្រអូបត្រជាក់, គេដាំយកផ្កាប្រើការបានច្រើនយ៉ាង សព្វថ្ងៃផ្កាមល្លិកាត្រូវបានប្រជាជនកម្ពុជាមួយចំនួនដាំជាដំណាំកសិកម្មសម្រាប់បម្រើឱ្យទីផ្សាទ្រង់ទ្រាយធំ ព្រោះដោយសារតែមានតំរូវការច្រើន   នៅបរទេសផ្ការបស់វាត្រូវបានគេយកទៅផលិតជា ទឹកអប់ លាយផ្សំជាមួយគ្រឿងសម្អាងផងដែរ ផ្កាមល្លិការីកបានពេញមួយឆ្នាំ ជាហេតុដែលគេចូលចិត្តដាំវានៅតាមគេហដ្ឋាន ព្រោះដោយសារតែវាងាយស្រួលដាំ


ចែករំលែក៖