ព័ត៌មានទាន់ហេតុការណ៍៖

អតីតមន្ត្រីការទូតក្រសួងការបរទេស កំពុងជួបការលំបាកផ្នែកជីវភាព​ និងមានជំងឺប្រចាំកាយ​ បានទទួលអំណោយជួយសម្រាលការលំបាកពី​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

ចែករំលែក៖

ភ្នំពេញ៖ មន្ត្រីចូលនិវត្តន៍​ លោកស្រី​ កឹម​ សុគន្ធ​ អតីតមន្ត្រីការទូតក្រសួងការបរទេស កំពុងជួបការលំបាកផ្នែកជីវភាព​ និងមានជំងឺប្រចាំកាយ​ បានទទួលអំណោយជួយសម្រាលការលំបាកពី​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

ក្នុងឱកាសជួបសំណេះសំណាល​ និងផ្តល់អំណោយនាថ្ងៃសុក្រ​ ទី​ ២៥​ ខែធ្នូ​ ឆ្នាំ​២០២០នេះ​ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងលើកទឹកចិត្តដល់លោកស្រី​ កឹម​ សុគន្ធ សូមបន្តថែទាំសុខភាពឱ្យបានល្អ​ អនុវត្តតាមវេជ្ជបញ្ជាគ្រូពេទ្យដេីម្បីឆាប់បានជាសះស្បេីយពីជំងឺ​ ជាពិសេស អនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល ទម្លាប់រស់នៅធម្មតាតាមបែបគន្លងថ្មី ដើម្បីជៀសផុសពីជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា អំណោយផ្តល់ជូនរួមមាន ៖ អង្ករ ១០០គីឡូក្រាម, មី ២កេស, ត្រីខ ២០កំប៉ុង, ឃីត (មុង ភួយ សារុង ក្រមា អាវយឺត) ១កញ្ចប់ និងថវិកា ៥លានរៀល៕

ដោយ៖សិលា


ចែករំលែក៖