ភ្នំពេញ៖ បុរសម្នាក់ជាជាងជួសជុលបរិក្ខាអគ្គិសនីខណៈកំពុងជួសជុលហេីយភ្លាត់ស្នៀតក៏ឆក់បណ្តាលឲ្យរបួសធ្ងន់ធ្ងរហេីយត្រូវបញ្ជូនទៅសង្គ្រោះតែអកុសលជនរងគ្រោះក៏បានស្លាប់តាមផ្លូវ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១និង៥០នាទីរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នៅកន្លែងជួសជុលបរិក្ខាអគ្គិសនី យីហោ ទី ឆយ ស្ថិតក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះ ធារ៉ា ភេទប្រុសអាយុ៣០ឆ្នាំមុខរបរជាជាងជួសជុលបរិក្ខាអគ្គិសនី ស្នាក់នៅកន្លែងកេីតហេតុ មានស្រុកកំណេីតនៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុជនរងគ្រោះបានកំពុងជួសជុលម៉ូទ័របន្ទាប់មកក៏បានប៉ះខ្សែភ្លេីងដែលដាច់រលាត់បណ្តាលឲ្យឆក់ភ្លាមៗនោះក្រុមការងារឃេីញក៏ជួយនិងដឹកយកទៅមន្ទីរពេទ្យឯកជនភ្លាមៗខណៈទៅដល់មន្ទីរពេទ្យក្រុមគ្រូពេទ្យក៏បានប្រាប់ឲ្យដឹកទៅមន្ទីរពេទ្យធំ។
សាក្សីដដែលបានបន្តថា បន្ទាប់មកបងប្អូនជនរងគ្រោះក៏បានដឹកតាមកង់បីបន្តទៅមន្ទីរពេទ្យបន្តទៀត លុះមកដល់មុខសាលាសង្កាត់ចោមចៅទី៣ ខាងរថយន្ត៧១១ក៏មកទទួលនិងជួយសង្គ្រោះហេីយបានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហេីយ។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកោសល្យវិច័យរួចប្រគល់ទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណីនៅស្រុកកំណេីត៕ដោយ៖សុខាសែនជ័យ