ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច​ចម្រុះខេត្តកំពង់ចាម​ចុះអនុវត្តសាលដីការុះរេីផ្ទះ២ខ្នងចេញពីដីភូមិ

ចែករំលែក៖

ខេត្តកំពង់ចាម​ ​៖​ កម្លាំងសមត្ថកិច្ច​ចម្រុះ​ខេត្ត​ បាន​ចុះរុះរេីផ្ទះក្បឿងចំនួន២ខ្នងរបស់ឈ្មោះ ទៀង គីមលី ឱ្យចេញពីដីភូមិដែលមានផ្ទៃដីទំហំទទឹងប្រវែង១១,៦ម៉ែត្រ​និងបណ្តោយ៣៣ម៉ែត្រ​ ស្ថិតនៅភូមិវាលរីកើត ឃុំស្វាយទាប ស្រុកចំការលេី​ តាមអំណាច​សាលដីកា​របស់តុលាការ​ ។ 

លោក សុធា​ ពិសិដ្ឋ ព្រះរាជអាជ្ញារងទទួលបន្ទុកកិច្ចការអាជ្ញាសាលានៃសាលាដំបូងខេត្តកំពង់ចាម​ឱ្យដឹង​ថា​ ការអនុវត្តសាលដីកានេះ ដោយមានការចូលរួមសហការជាមួយកងកម្លាំងកងរាជអាវុធហត្ថ​ខេត្ត​ និងកងកម្លាំងនគរបាលស្រុកចំការលេី​ ដេីម្បីចុះការពារសុវត្ថិភាពក្នុងការអនុវត្តសាលដីកាលេខ ២៨ ក្រll. ប ចុះថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០១៨ របស់សាលាឧទ្ធរណ៍ និងដីកាសម្រេចលេខ ២៤២ ដ. ស ចុះថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ២០១៩ របស់តុលាការកំពូល ដែលតម្រូវឱ្យចុះអនុវត្តរុះរើផ្ទះក្បឿងចំនួន២ខ្នងរបស់ឈ្មោះទៀង គីមលី ចេញពីដីភូមិ ដែលមានទំហំ ទទឹងប្រវែង១១,៦ម៉ែត្រ​ និងបណ្តោយ៣៣ម៉ែត្រ​ ដែលស្ថិតនៅភូមិ វាលរីកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម​   

លោកបន្តថា​ ទេីបនៅព្រឹក​ថ្ងៃទី​១៣​ ខែមករា​ ឆ្នាំ​២០២១​ ម្សិលមិញ​នេះ​ ក្រោមការចង្អុលបង្ហាញពី​លោក អ៊ុន​ ចាន់ដា​ អភិបាលនៃគណអភិបាលខេត្តកំពង់ចាម​ និង​លោក វង្ស​ ប៊ុនវិសុទ្ធ​ ព្រះរាជអាជ្ញា​អមសាលាដំបូងខេត្តកំពង់ចាម​ បានការអនុញ្ញាតឲ្យ​លោកចុះសហការជាមួយកងកម្លាំងកងរាជអាវុធហត្ថ​ខេត្ត​ និងកងកម្លាំងនគរបាលស្រុកចំការលេី​ ចុះធ្វេីការងារនេះ​ ដេីម្បីការពារសុវត្ថិភាពក្នុងការអនុវត្តសាលដីកាខាងលេីនេះ​ ។ 

សូមបញ្ជាក់ផងដែរថា​ ក្នុងសកម្មភាព​អនុវត្តន៍​សាលដីកានេះជាលទ្ធផល​ទទួលបានកិច្ចការសហការរបស់ម្ចាស់ផ្ទះ​បានព្រមព្រៀងឲ្យសមត្ថកិច្ចធ្វេីការតាមនីតីវិធី​ ប្រកបដោយសុវត្ថិភាពល្អ និងអនុវត្តបានជោគជ័យ៕​ ដោយ​ ៖​ វណ្ណៈ


ចែករំលែក៖