ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋជាង​១០០លាននាក់ហើយនៅលើពិភពលោកបានចាក់វ៉ាក់សាំងកូវីដ​-១៩

ចែករំលែក៖

តាមគេហទំព័រ Worldometer គិតមកដល់ថ្ងៃទី​២ខែកុម្ភៈ នៅទូទាំងពិភពលោក​មានករណីឆ្លងកូវីដ​-១៩ថ្មី ក្នុងរយៈពេល​២៤ម៉ោងកើនឡើងដល់ទៅ​៤៣៩ពាន់នាក់ ​ធ្វើឲ្យអ្នកឆ្លងសរុបកើនដល់ជាង ១០៤លាននាក់​។ ចំណែកអ្នកស្លាប់វិញមានជាង​២,២លាននាក់ ក្នុងនោះមានអ្នកស្លាប់ថ្មី​១៤,៤ពាន់នាក់​។
នៅពេលនេះដែរ ប្រទេសជាច្រើន នៅមិនទាន់បានចាក់វ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩នៅឡើយទេ ក្នុងនោះមានប្រទេស​ ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី … ប៉ុន្តែប្រទេសនេះបានចាត់វិធានការតឹងតែងបំផុតដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩ ។
ដោយឡែកនៅក្នុងប្រទេសអាមេរិកវិញ ជាប្រទេសដែលមានករណីឆ្លងច្រើនជាងគេបង្អស់លើពិភពលោក​បានខិតខំ​ទប់ស្កាត់ការឆ្លងកូវីដ​-១៩ ដើម្បីដំណើរការសេដ្ឋកិច្ចឡើង​វិញ។ នៅពេលនេះរដ្ឋាភិបាលរបស់ប្រធានាធិបតីបៃឌិន បានបញ្ជាឲ្យបញ្ជូនវ៉ាក់សាំងទៅកាន់ឱសថស្ថាននានា ដើម្បីចែកចាយឲ្យបានទាន់ពេលវេលា ។
ប្រធានាធិបតីអាមេរិក លោកបៃឌិន នៅថ្ងៃទី​២ខែកុម្ភៈ បានប្រកាសថា​ ជារៀងរាល់សប្តាហ៍ វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ​ចំនួន​១លានដូស​ នឹងត្រូវបញ្ជូនទៅតាមបណ្តាឱសថស្ថាននានា ​ដើម្បីបង្កើនល្បឿនចាក់វ៉ាក់សាំងឲ្យបានលឿនបំផុត។​
រដ្ឋាភិបាលលោកបៃឌិន បានប្រកាសពីគម្រោងចែកចាយខាងលើ ក្នុងពេលការឆ្លងរឆងរាលដាលកូវីដ​១៩ នៅអាមេរិកកើនឡើងខ្ពស់ ។ តាមគេហទំព័រ worldometers គិតមកដល់ព្រឹកថ្ងៃទី​៣ខែកុម្ភៈ អាមេរិកមានករណីឆ្លងសរុប កើនឡើងដល់ទៅ 27.020.610 ​នាក់ និងស្លាប់457.789 នាក់៕ដោយ៖ធី រីណា

រូបភាព៖AFP/TTXVN


ចែករំលែក៖