នៅថ្ងៃទី៩ខែកុម្ភៈ នាយករដ្ឋមន្ត្រីប្រទេសនូវែលហ្សេឡង់លោកស្រីJacinda Ardern បានប្រកាសថា រដ្ឋាភិបាលប្រទេសនេះបានផ្អាករាល់ទំនាក់ទំនងនយោបាយ និងយោធាជាមួយប្រទេសមីយ៉ាន់ម៉ា ។
នាយករដ្ឋមន្ត្រីJacinda Ardern បានបញ្ជាក់ទៅកាន់ក្រុមអ្នកសារព័ត៌មានថា នូវែលហ្សេឡង់នឹងអនុម័តច្បាប់ហាមធ្វើដំណើរទៅកាន់មីយ៉ាន់ម៉ា និងនយោបាយជាច្រើនទៀត ដែលអាចនាំមកផលប្រយោជន៍ដល់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា។
នៅក្នុងសេចក្តីប្រកាស រដ្ឋមន្ត្រីការបរទេសនូវែលហ្សេឡង់បានលើកឡើងថា រដ្ឋាភិបាលមិនទទួលស្គាល់រដ្ឋាភិបាលដឹកនាំដោយយោធាមីយ៉ាន់ម៉ានោះឡើយ ។ ទន្ទឹមនឹងនោះ នូវែលហ្សេឡង់បានអំពាវនាវដល់រដ្ឋាភិបាលយោធា ដោះលែងមេដឹកនាំដែលយោធាបានចាប់ខ្លួន។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរក្រុមបាតុករ បានប្រមូលផ្តុំគ្នានៅទីក្រុង Yangon ទីក្រុងធំបំផុតរបស់មីយ៉ាន់ម៉ា មិនខ្វល់ពីការព្រមានពីកម្លាំងយោធាឡើយ។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងប្រទេសជាច្រើនទៀតអំពាវនាវដល់យោធាដោះលែងមន្ត្រីជាន់ខ្ពស់ដែលយោធាបានចាប់ខ្លួន ក្នុងនោះមាន លោកស្រី អោងសាន ស៊ូជី និងប្រធានាធិបតីផងដែរ៕ ដោយ៖ធី រីណា
រូបភាព៖ AFP