ព័ត៌មានទាន់ហេតុការណ៍៖

តើអ្នកដឹងទេ តំបន់ណាដែលក្តៅជាងគេបំផុតនៅលើផែនដី​

ចែករំលែក៖

យើងបានដឹងថា​តំបន់ដែលត្រជាក់បំផុតគឺស្ថិតនៅប៉ូលខាងជើងផែនដី ដែលមានសមុទ្រទឹកកក ប៉ុន្តែយើងមិនបានដឹងថា តំបន់ណាដែលក្តៅជាងគេនោះឡើយ។ គ្រាន់តែដឹងថា វាលខ្សាច់រហោស្ថាន ក្តៅខ្លាំងជាងគេ។
តំបន់ដែលក្តៅជាងគេបំផុតលើភពផែនដី នោះគឺវាលរហោស្ថាន Dasht-e Lut ស្ថិតនៅក្នុងប្រទេសអុីរ៉ង់ គ្រាន់តែជាវាលខ្សាច់ធំលំដាប់ទី​២៥ លើពិភពលោកប៉ុណ្ណោះ ប៉ុន្តែនេះជាវាលខ្សាច់ដែលជាប់ចំណាប់ថ្នាក់ពិភពលោក​ពីសីតុណ្ហភាពក្តៅបំផុត​នៅទីនោះ គឺមានដល់ទៅ ៧០ អង្សាសេ​។
វាលរហោស្ថាន Dasht-e Lut គឺជាវាលខ្សាច់អំបិលដ៏ធំមួយដែលមានទីតាំងស្ថិតនៅក្នុងខេត្ត Kerman របស់ប្រទេសអុីរ៉ង់ Sistan និង Baluchistan ។ តាមគេហទំព័រ Oddity Central របស់អង់គ្លេស បានផ្សាយថា វាលខ្សាច់ខាងលើត្រូវបានគេហៅថាតំបន់ខ្ពង់រាបរហោស្ថាន​។

ក្រុមអ្នកវិទ្យាសាស្ត្រសន្និដ្ឋាន​ថា វាលរហោស្ថានខាងលើគឺជា​«ខ្ទះភ្លើង»នៃភពផែនដី​ កើតចេញពីបាតសមុទ្រ។

កាលពីរាប់លានឆ្នាំមុន ការបម្រែបម្រួលនៃផែនដី ទីនោះគឺជាសមុទ្រ ​ ហើយដោយសារតែកម្តៅកើនឡើង​​រហូតមកទល់ពេលនេះ បានប្រែក្លាយតំបន់នោះទៅជាទីតាំងក្តៅបំផុតលើពិភពលោក។ វាលរហោស្ថាន Dasht-e Lut ​មានផ្ទៃដី 51.800 គីឡូម៉ែត្រក្រឡា ឡោមព័ទ្ធដោយភ្នំខ្ពស់ៗ​ បិទអាកាសធាតុ​សំណើម ពី​សមុទ្រមេឌីទែរ៉ាណេ និង​អារ៉ាប់ ចូលទៅកាន់ទីនោះបណ្តាលឲ្យក្តៅកាន់តែខ្លាំង ។
តាមម៉ាស៊ីនវ៉ា់ស់កំដៅ​របស់ណាសា​​ វាលរហោស្ថានDasht-e Lut មានសីតុណ្ហភាព ដល់ទៅ ៧០,៧អង្សាសេ​នៅឆ្នាំ​២០០៥ ហើយតំបន់នោះបន្តរក្សា​ជាតំបន់ដែលមានសីតុណ្ហភាពក្តៅបំផុតលើភពផែនដី។
កត្តា​មួយទៀតដែលរួមចំណែក​ធ្វើឲ្យកម្តៅកាន់តែខ្លាំង ​គឺមិនមាន រុក្ខជាតិដុះនៅទីនោះឡើយ ដោយសារតែ ដីប្រៃមិនមានដើមឈើអ្វីអាចដុះនៅទីនោះឡើយ៕​ដោយ៖ធីរីណា

រូបភាព​៖Wikimedia Commons

រូបភាព​៖The Guardian


ចែករំលែក៖