នៅក្នុងសេចក្តីប្រកាសរបស់ក្រុមហ៊ុនអវកាស Rosocsmos បានឲ្យដឹងថា រ៉ុក្កែត Soyuz2.1 បានបញ្ជូនផ្កាយរណបចំនួន៣៨ គ្រៀង មកពី៣៨ប្រទេស ក្នុងនោះមានផ្កាយរណបរបស់កូរ៉េខាងត្បូង កាណាដា អារ៉ាប៊ី សាអ៊ូឌីត អាល្លឺម៉ង់ ប្រស៊ីល អុីតាលី… ឡើងទៅកាន់ទីអវកាសដោយជោគជ័យ។
មីស៊ីល Soyuz-2.1b ធ្លាប់បានប្រើប្រាស់បញ្ជូនផ្កាយរណបចំនួន ៣៦គ្រឿង OneWeb របស់អង់គ្លេស ដោយបាញ់ចេញពីស្ថានីយ Vostochny ជាយក្រុង Uglegorsk នៅថ្ងៃទី ១៨ ខែធ្នូឆ្នាំ២០២០។
ប៉ុន្តែការបាញ់បញ្ជូនផ្កាយរណបនៅថ្ងៃទី ២២ខែមីនាឆ្នាំ២០២១នេះ ក្រោយការពន្យារពេលជាច្រើនលើក ។ ផ្កាយរណបដែលបញ្ជូនទៅលើកនេះមានដល់ទៅ៣៨គ្រឿង ដោយបាញ់ចេញពីទីតាំងអវកាស Baikonur ក្នុងតំបន់ Kazakhstan ។
ក្នុងចំណោមផ្កាយរណបដែលបានបញ្ជូនឡើងទៅកាន់ទីអវកាស មានផ្កាយរណប Challenge 1ជាផ្កាយរណបដំបូងគេបង្អស់ របស់ប្រទេសទុយនេស៊ី ផលិត ។ ការបាញ់សាកល្បងលើកនេះ ក្រោយការពន្យារពេលពីរលើកមកហើយ ដោយការព្យាពេលចុងក្រោយគឺនៅថ្ងៃទី ២០ ខែមីនា ក្រោយរកឃើញមានបញ្ហាមួយចំនួន៕ ដោយ៖ធីរីណា
រូបភាព៖ AFP