ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងជិះម៉ូតូលឿនបុកឡាំប្រឺតាពីក្រោយរងរបួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសបាក់ជេីងម្ខាងនិងម្នាក់ទៀតរងរបួសស្រាលត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជិះម៉ូតូឌុបគ្នាលឿនក្នុងស្ថានភាពស្រវឹងជ្រុលបុកឡាំប្រឺតាពីក្រោយ កាលពីវេលាម៉ោង៨និង២២នាទី យប់ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ នៅតាមផ្លូវជាតិលេខ៤ ភូមិអូដឹម១ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនរងគ្រោះទី១មានឈ្មោះ បូ កុម្ភ: ភេទប្រុស អាយុ២៦ឆ្នាំ រងរបួសបាក់ជើងខាងស្តាំ និងរយ:ប្រអប់ជើងខាងស្តាំ មានអាសយដ្ឋាននៅ ភូមិព្រៃដាច់ ឃុំអូតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។

ជនរងគ្រោះទី២មានឈ្មោះ រៀន រ៉ាន់ ភេទប្រុស អាយុ២៥ឆ្នាំ រងរបួសរលាតជង្គង់ខាងឆ្វេង(របួសស្រាល)មានអាសយដ្ឋាននៅ ភូមិអន្លង់ជ្រៃ ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញឡាំប្រឺតាមួយគ្រឿងធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកេីតទៅលិចលុះមកដល់ចំណុចកេីតហេតុស្រាប់តែមានបុរស២នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាទាំងស្ថានភាពស្រវឹងលឿនក៏ជ្រុលបុកឡាំប្រឺតាពីក្រោយពេញទំហឹងបណ្តាលឲ្យម្នាក់របួសបាក់ជេីងខាងស្តាំ ចំណែកម្នាក់ទៀតរងរបួសស្រាល ដោយឡែកឡាំប្រឺតាក៏បន្តទៅមុខបាត់។

ក្រោយកេីតហេតុជនរងគ្រោះទាំងពីរត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីពេទ្យព្រះកុសុមះ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖