ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិចិនម្នាក់ប៉ុនប៉ងលោតសម្លាប់ខ្លួនតែត្រូវសមត្ថកិច្ចជំនាញជួយសង្គ្រោះទាន់ពេល

ចែករំលែក៖

​     ភ្នំពេញ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណះមានបុរសជាជនជាតិចិនម្នាក់បានឡើងទៅលើអាគារមួយកន្លែងប៉ុនម៉ងលោតសម្លាប់ខ្លួនតែត្រូវបានកម្លាំងជំនាញ​ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ​ យករថយន្តពន្លត់អគ្គិភ័យដងវែងមកជួយសង្រ្គោះទាន់ពេល។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង១១:៣០នាទីយប់ថ្ងៃទី១៤ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុពួកគេបានឃើញបុរសជនជាតិចិនមួយរូបនោះបានដើរចេញពីបន្ទប់ក្នុងអាគារកើតហេតុខាងលើរួចមកឈរស្រែកតែម្នាក់ឯងក្បែច្រកមាត់បង្អួច ភ្លាមនោះដែរប្រជាពលរដ្ឋបាននាំគ្នារាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកជួយអន្តរាគមន៍ភ្លាមៗ។

    ក្រោយមកសមត្ថកិច្ចមូលដ្ឋានចុះមកដល់ក៏បានទាក់ទងទៅកម្លាំងជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ​ នៃអគ្គស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ សុំបញ្ចេញរថយន្តពន្លត់អគ្គិភ័យដែលមានកញ្រ្ចែងនិងដងវែងដើម្បីឡើងទៅជួយជនជាតិចិនរូបនោះបន្ទាប់មកក៏បានជួយដាក់មកក្រោមដោយសុវត្ថិភាពនិងដឹកតាមរថយន្តសាមុយយកទៅសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ។

    បន្ទាប់ពីសមត្ថកិច្ចជំនាញជួយសង្គ្រោះជនជាតិចិនរូបនោះបានដាក់មកក្រោមរួចដឹកតាមរថយន្តសាមុយយកទៅសង្គ្រោះនៅឯមន្ទីពេទ្យរដ្ឋមួយកន្លែងភ្លាមៗ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖