ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ មូលដ្ឋានខណ្ឌមានជ័យបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន២នាក់ទៀត ក្នុងនោះមាន ៖
ចំណុចទី១ ផ្ទះលេខ៩សេ ផ្លូវបេតុង ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ក្រុមគ្រូពេទ្យបង្អែកច្បារអំពៅ បានចុះយកអ្នកវិជ្ជមានជំងឺកូវីដ-១៩ចំនួន១នាក់ ភេទស្រី អាយុ៥៨ឆ្នាំ ដែលបានប៉ះពាល់ផ្ទាល់ជាមួយឈ្មោះ អុិន សុម៉ានីតា ភេទស្រី ម្តាយតារាកំប្លែងស្រីពីន ដែលបានមរណភាព ។ ចំណែកចៅប្រុសចំនួន២នាក់ទៀត អាយុ១០ឆ្នាំ និង៦ឆ្នាំ ឲ្យបន្តធ្វើចក្តាឡីស័កនៅផ្ទះ ដើម្បីរង់ចាំក្រុមគ្រូពេទ្យមកយកសំណាក។
ចំណុចទី២ ផ្ទះគ្មានលេខ ក្រុមទី៦ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ក្រុមគ្រូពេទ្យបង្អែកច្បារអំពៅ បានមកយកអ្នកវិជ្ជមានកូវិដ-១៩ ចំនួន១នាក់ ភេទប្រុស អាយុ៥៨ឆ្នាំ ក្រោយពីពិនិត្យសំណាកលើកទី២ ។
បច្ចុប្បន្ននេះ អ្នកជំងឺទាំង២នាក់ខាងលើ បានយកទៅសម្រាកព្យាបាលនៅសណ្ឋាគារ The Great Duke ហេីយចំពោះទីតាំងខាងលើត្រូវបន្តហ៊ុមព័ទ្ធជាបណ្តោះអាសន្នផងដែរ ៕
ដោយ ៖ ភារ៉ា ដង្កោ