ព័ត៌មានទាន់ហេតុការណ៍៖

មូលដ្ឋានខណ្ឌមានជ័យបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩​ ចំនួន២នាក់ទៀត

ចែករំលែក៖

ភ្នំពេញ​ ៖​ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក​ ម៉េង​ វិមានតារា​ អធិការនគរបាលខណ្ឌមានជ័យ​ បានឲ្យដឹងថា​ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១​នេះ​ មូលដ្ឋានខណ្ឌមានជ័យបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩​ ចំនួន២នាក់ទៀត​ ក្នុងនោះមាន ៖​ 

    ចំណុចទី១​ ផ្ទះលេខ៩សេ ផ្លូវបេតុង ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ក្រុមគ្រូពេទ្យបង្អែកច្បារអំពៅ បានចុះយកអ្នកវិជ្ជមានជំងឺកូវីដ-១៩ចំនួន១នាក់ ភេទស្រី អាយុ៥៨ឆ្នាំ ដែលបានប៉ះពាល់ផ្ទាល់ជាមួយឈ្មោះ អុិន សុម៉ានីតា ភេទស្រី ម្តាយតារាកំប្លែងស្រីពីន ដែលបានមរណភាព ។​ ចំណែកចៅប្រុសចំនួន២នាក់ទៀត អាយុ១០ឆ្នាំ និង៦ឆ្នាំ ឲ្យបន្តធ្វើចក្តាឡីស័កនៅផ្ទះ ដើម្បីរង់ចាំក្រុមគ្រូពេទ្យមកយកសំណាក។ 

    ចំណុចទី២​ ផ្ទះគ្មានលេខ ក្រុមទី៦ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ក្រុមគ្រូពេទ្យបង្អែកច្បារអំពៅ បានមកយកអ្នកវិជ្ជមានកូវិដ-១៩ ចំនួន១នាក់ ភេទប្រុស អាយុ៥៨ឆ្នាំ ក្រោយពីពិនិត្យសំណាកលើកទី២ ។

    បច្ចុប្បន្ននេះ​ អ្នកជំងឺទាំង២នាក់ខាងលើ បានយកទៅសម្រាកព្យាបាលនៅសណ្ឋាគារ The Great Duke  ហេីយចំពោះទីតាំងខាងលើត្រូវបន្តហ៊ុមព័ទ្ធជាបណ្តោះអាសន្នផងដែរ​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖