ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រា​ចូល​បង្ក​ហិង្សា​ក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក​ត្រូវ​នគរបាល​ស្រុក​ថ្មគោល​ឃាត់ខ្លួន​

ចែករំលែក៖

ខេត្ត​បាត់ដំបង​ ៖​ ​សមត្ថកិច្ច​នគរបាលស្រុកថ្មគោលបានឃាត់ខ្លួន​បុរសម្នាក់ បន្ទាប់​ពី​ស្រវឹងស្រា​ហើយ​បាន​ចូល​ ទៅ​បង្ក​អំពើ​ហិង្សា​ក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក​ដោយ​បាន​វាយ​ទៅ​លើ​កងកម្លាំង​យាម​ប្រចាំការ​នៅ​ទីនោះ​យ៉ាងចាស់ដៃ ។​

​ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៥ល្ងាចថ្ងៃ​ទី​២៧​ ខែមីនា​ ឆ្នាំ​២០២២​ ​ នៅ​ត្រង់​ចំណុច​ក្នុង​បរិវេណ​សាលា​វិទ្យាល័យ​ថ្មគោលជាមណ្ឌល​ធ្វើច​ត្តា​ឡី​ស័ក ដែលសមត្ថកិច្ចរៀបចំទុក ។​

មន្ត្ត្រី​នគរបាល​ស្រុក​ថ្មគោល​បាន​រារាយការណ៍ឲ្យដឹង​ថា​ ជនសង្ស័យ​ ឈ្មោះ​ ផែ​ គឹ​ម​សែន​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ រស់នៅ​ភូមិ​ប៉ោយ​សំរោង​ ឃុំ​តា​ពូ​ង​ ស្រុក​ថ្មគោល​ បាន​ផឹកស្រា​ស្រវឹង​ស្រែកឡូឡានិងបានចូល​ទៅ​ក្នុង​បរបរិវេវិទ្យាល័យ​ថ្មគោល​ (​មណ្ឌល​ច​ត្តា​ឡី​ស័ក​)​ ដោយ​គ្មាន​ការ​អនុញ្ញាត​។ ពេល​នោះកម្លាំង​ប្រចាំការ​បានហាមឃាត់​ ជនសង្ស័យ​កុំឲ្យចូលតែជនសង្ស័យមិនស្តាប់ថែមទាំងបាន​វាយ​ទៅ​លើ​កង​កម្លាំងយោធា​ឈ្មោះ​ អ៊ុ​ម​ សំខាន់​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ រស់នៅ​ភូមិ​ទំពូង​ជើង​ ឃុំ​តា​ម៉ឺន​ ស្រុក​ថ្មគោល​ ចំនួន​០១​ដៃ​ បណ្តាលឲ្យរ​ងរ​បួស​ត្រង់​ថ្ពាល់​ខាងឆ្វេង​។​

ប្រភពដដែលបានឲ្យដឹងទៀតថា បន្ទាប់ពីហេតុការណ៍នេះកើតឡើង សមត្ថកិច្ចនគរបាលស្រុកថ្មគោលបានទៅដល់ឃាត់ខ្លួនជនសង្ស័យរូបនេះកសាង​សំណុំរឿង​បញ្ជូន​មក​ការិយាល័យ​ជំនាញ​ ដើម្បី​អនុវត្ត​បន្ត​ទៅ​តាម​ផ្លូវច្បាប់​ ៕

ដោយ៖ ប្រាថ្នា


ចែករំលែក៖