ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួលបង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចចុះពិនិត្យជាក់ស្តែង

ចែករំលែក៖

ភ្នំពេញ​៖​ ស្ត្រីម្នាក់មានជំងឺប្រចាំកាយជាច្រេីនឆ្នាំមកហេីយ​ ដោយស្ថានភាពធ្ងន់ធ្ងរពេកក៏បានដេកស្លាប់នៅក្នុងបន្ទប់ជួលត្រូវបានសាច់ញាតិរាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យជាក់ស្តែង។
ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៣០នាទី​ព្រឹក​ថ្ងៃទី១៩​ ខែមេសា​ ២០២១​ នៅចំណុចបន្ទប់ជួលលេខ២០៣​ ក្នុងភូមិត្រពាំងថ្លឹង២​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ មានស្រុកកំណេីតនៅស្រុកត្បូងឃ្មុំ​ ខេត្តត្បូងឃ្មុំ។
​ ជនរងគ្រោះឈ្មោះ ម៉ាន​ ស្រី​ពៅ​ ភេទស្រីអាយុ៤៩ឆ្នាំ​ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល​កន្លែងកេីតហេតុ។
តាមសម្តីកូនរបស់ជនរងគ្រោះបានឱ្យដឹងថា​ ម្តាយរបស់គាត់មានជំងឺក្រពះពោះវៀនរុាំរ៉ៃនិងផ្ទុកមេរោគអេដស៍ជាច្រេីនឆ្នាំមកហេីយ ដោយលេបថ្នាំជាប្រចាំរាល់ថ្ងៃ​។ លុះមកដល់វេលាកេីតហេតុខណៈគាត់កំពុងសម្រាន្តក៏ស្លាប់តែម្តង​ ទេីបបង្កការភ្ញាក់ផ្អេីលរាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យជាក់ស្តែង ហើយសមត្ថកិច្ចក៏បានប្រគល់សពទៅឱ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណីនៅឯស្រុកកំណេីត៕

ដោយ៖​ សុខា សែនជ័យ


ចែករំលែក៖