ភ្នំពេញ៖ ស្ត្រីម្នាក់មានជំងឺប្រចាំកាយជាច្រេីនឆ្នាំមកហេីយ ដោយស្ថានភាពធ្ងន់ធ្ងរពេកក៏បានដេកស្លាប់នៅក្នុងបន្ទប់ជួលត្រូវបានសាច់ញាតិរាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យជាក់ស្តែង។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១៩ ខែមេសា ២០២១ នៅចំណុចបន្ទប់ជួលលេខ២០៣ ក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណេីតនៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ជនរងគ្រោះឈ្មោះ ម៉ាន ស្រីពៅ ភេទស្រីអាយុ៤៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួលកន្លែងកេីតហេតុ។
តាមសម្តីកូនរបស់ជនរងគ្រោះបានឱ្យដឹងថា ម្តាយរបស់គាត់មានជំងឺក្រពះពោះវៀនរុាំរ៉ៃនិងផ្ទុកមេរោគអេដស៍ជាច្រេីនឆ្នាំមកហេីយ ដោយលេបថ្នាំជាប្រចាំរាល់ថ្ងៃ។ លុះមកដល់វេលាកេីតហេតុខណៈគាត់កំពុងសម្រាន្តក៏ស្លាប់តែម្តង ទេីបបង្កការភ្ញាក់ផ្អេីលរាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យជាក់ស្តែង ហើយសមត្ថកិច្ចក៏បានប្រគល់សពទៅឱ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណីនៅឯស្រុកកំណេីត៕
ដោយ៖ សុខា សែនជ័យ