ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ៖​ ទទួលអំណោយដ៏ថ្លៃថ្លាពីសំណាក់លោកស្រី ហ៊ុន ម៉ាណា និងស្វាមី​លោក ឌី វីជ្ជា

ចែករំលែក៖

ភ្នំពេញ៖ លោកស្រី​ ហ៊ុន ម៉ាណា និងស្វាមី​លោកឧត្តមសេនីយ៍​ឯក​ ឌី វីជ្ជា នៅរសៀល ថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២១នេះ​ បានចាត់ឲ្យលោក ឆារស៍ វ៉ាន់, លោក សៅ ភិរុណ និង លោក ជិន ប៊ុនធឿន ព្រមទាំងក្រុមការងារជាតំណាង នាំយកអំណោយមានជាអង្ករ គ្រឿងបរិភោគបរិភោគជាច្រើនមុខ និងថ្នាំពេទ្យមួយចំនួនយកទៅចែកជូនបងប្អូនកំលាំងប្រចាំការក្នុងភូមិសាស្ត្ររាជធានីភ្នំពេញទាំងមូល។

ក្នុងពិធីនេះដែរ លោក ឆារស៏ វ៉ាន់ លោកស្រី​ ហ៊ុន ម៉ាណានិងស្វាមីលោកឧត្តមសេនីយ៍​ឯក​ ឌី វីជ្ជា ជូនដល់ថ្នាក់ដឹកនាំកងរាជអាវុធហត្ថ ក៏ដូចជាបងប្អូនកងកម្លាំង ដោយ​លោកទាំងពីរ ក៏បានថ្លែងអំណរគុណចំពោះបងប្អូនកងកម្លាំងដែលបានចំណាយទាំងកំលាំងកាយចិត្ត មិនគិតពីការនឿយហត់ ឈរជើងតាមគោលដៅក្នុងភូមិសាស្ត្ររបស់ខ្លួន ដែលគោរពតាមបទបញ្ជារបស់រាជរដ្ឋាភិបាលឲ្យខាងតែបាននូវការបិទខ្ទប់តំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ ដើម្បីកាត់បន្ថយឲ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩ដ៏កាចសាហាវនេះចូលក្នុងសហគមន៍តទៅទៀត ។

ស្ថិតក្នុងបរិយាកាសនោះ​ លោកឧត្តមសេនីយ៍​ឯក​ រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានមានប្រសាសន៍គោរពថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅបំផុតនូវទឹកចិត្តដ៏ប្រពៃរបស់លោកស្រី ហ៊ុន ម៉ាណា និង លោកឧត្តមសេនីយ៍​ឯក​ ឌី វីជ្ជា ដែលតែងតែយកចិត្តទុកដាក់ និងលើកទឹកចិត្តដល់កងកំលាំងពិសេស លោកបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគនៅពេលនេះ។​ សូមលោកទាំងពីរទទួលបាននូវ សុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងខ្លាប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ដើម្បីដឹកនាំកសាង និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា អោយកាន់តែរីកចម្រើន ថ្កុំថ្កើនតទៅមុខទៀត ។

ក្នុងអំណោយដែលប្រគល់ជូននៅពេលនេះរួមមាន៖
១-អង្ករ ២០ តោន
២-ត្រីខ ១០០កេស ស្មើ ១០,០០០កំប៉ុង
៣-មី ៥០កេស ស្មើ ៣០០កេសតូច
៤-ភេសជ្ជប៉ូវកំលាំង carabao ៥០០កេស
៥-ប៊ីចេង ៧៥គីឡូ
៦-អំបិល ៧៥គីឡូ
៧-ទឹកត្រី ៣០យួរ ស្មើ ១៨០ដប
៨- ទឹកស៊ីអុីវ ៣០យួរ ស្មើ ១៨០ដប
៩-ទឹកសុទ្ធ ARUNA ៥០០កេស
១០-ម៉ាស់ ៥កេសធំ មាន ២៥០ប្រអប់ ស្មើ ១២,៥០០ម៉ាស់
១១-ថ្នាំពេទ្យ ៥កេសធំ ស្មើ ៤០០ប្រអប់តូច៕ដោយ​៖ស​ហការី


ចែករំលែក៖