ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់យកដែកទៅគោះបូមទម្លាក់បែនរថយន្តធ្លាក់កិនគាបជាប់បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់ត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាគាស់យកចេញដេីម្បីជួយសង្គ្រោះបន្ទាប់ពីបេីករថយន្តបែនដឹកដី ហើយពេលចាក់ដីរួចត្រូវទម្លាក់បែននោះវិញតែបែននោះមិនធ្លាក់ក៏ចុះទៅគោះបូមបែនហើយភ្លាមនោះស្រាប់តែធ្លាក់ទ្រុងបែនរថយន្តមកសង្កត់គាបជាប់ស្លាប់ភ្លាមយ៉ាងអាណោចអាធ័ម។

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង១០នាទីរសៀល​ ថ្ងៃទី៣​ ខែសីហា​ ឆ្នាំ​២០២១​ នៅក្នុងភូមិទួលពង្រ​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។

ជនរងគ្រោះឈ្មោះប៉ុន​ កុល​ ភេទប្រុស​ អាយុ៤២ឆ្នាំ​ មុខរបរបេីករថយន្តដឹកដី​ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យទី១​ ខណ្ឌមានជ័យ​ មានស្រុកកំណេីតនៅភូមិកំពង់អុស​ សង្កាត់ផ្សារឆ្នាំង​ ក្រុងកំពង់ឆ្នាំង។
តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុបុរសខាងលេីត្រូវបានគេជួលឱ្យដឹកដីយកទៅចាក់លុបក្បែរផ្ទះដែលមានទឹកដក់​ ខណៈដឹកជេីងទីពីរពេលចាក់ដីរួចក៏ចុចកុងតាក់ទម្លាក់បែនវិញ​ តែមិនធ្លាក់ក៏ចុះយកដែកមកគោះបូមបែន​ ភ្លាមនោះស្រាប់តែធ្លាក់ទ្រុងមកសង្កត់គាបជាប់ស្លាប់តែម្តង។
ប្រភពដដែលបានបន្តថា​ ភ្លាមនោះបងប្អូនប្រជាពលរដ្ឋដែលនៅក្បែរឃេីញក៏នាំគ្នាយកដូយមកជួយគាស់ដេីម្បីយកមនុស្សចេញ​ ដោយប្រេីអស់រយៈពេលជាងកន្លះម៉ោងទេីបគាស់យកជនរងគ្រោះចេញបាន តែជាអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហេីយ។

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ ហើយដោយការគ្រោះថ្នាក់នេះជាការឆ្វេសប្រហែសខ្លួនឯងមិនប៉ះពាល់ដល់អ្នកដទៃទេីបប្រគល់សពទៅឱ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណីនៅឯស្រុកកំណេីត៕

ដោយ៖ សុខាសែនជ័យ

 


ចែករំលែក៖