ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះបិទទីតាំងខារ៉ាអូខេចំនួន៣ទីតាំងក្រោយលួចបេីកដំណេីរការ ផ្គេីននឹងសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងចម្រុះរដ្ឋបាលខណ្ឌពោធិ៍សែនជ័យបានធ្វេីការចុះបិទទីតាំងខារ៉ាអូខេចំនួន៣ទីតាំង នៅផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ ក្រោយពីមិនស្តាប់ការណែនាំ ផ្គេីននឹងសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ។

អាជ្ញាធរបានឱ្យដឹងថា ហាងខារ៉ាអូខេខាងលេីដែលចុះបិទមាន៣ទីតាំង

ទី ១-ពិភពតារារះ KTV
២-ភោជនីយដ្ឋាន រស្មីពន្លឺពេជ្រ ។
៣-ភោជនីយដ្ឋាន បុប្ផារាជនី ។
និងដកហូតសម្ភារៈនិងរុះរើស្លាកយីហោ ជញ្ជាំងបិទបាំង ដែលល្មើស បទបញ្ជា របស់រាជរដ្ឋាភិបាល ។
អាជ្ញាធរបានបន្តថា ដោយគោរពតាមបទបញ្ជានិងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញចេញសេចក្តីសម្រេចផ្អាក ការលក់ដូរ គ្រឿងស្រវឹង ភោជនីយដ្ឋាន ក្លឹបកំសាន្ត ហាងផឹកស៊ី ខារ៉ាអូខេ និងការជួបជុំ ដេីម្បីចូលរួមទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូវីដ-១៩ និងជំងឺបំប្លែងខ្លួនថ្មី ប្រភេទDelta ។ ក្នុងនោះផងដែរអាជ្ញាធរបានចុះធ្វេីការជូនដំណឹងធ្វេីការណែនាំមិនអនុញាតឱ្យបេីកដំណេីរការលក់ដូរទៀតទេ តែដោយសារការមិនស្តាប់ការណែនាំ ទីតាំងខាងលេីនៅតែបន្តលួចបេីកដំណេីរការដដែល ទេីបកម្លាំងអាជ្ញាធរខណ្ឌចុះធ្វេីការបិទនិងរុះរេីស្លាកយីហោចេញតែម្តង។ ដោយឡែកម្ចាស់ទីតាំងត្រូវបានហៅទៅធ្វេីកិច្ចសន្យាអប់រំនិងមិនឱ្យបន្តសកម្មភាពបែបនេះតទៅទៀត ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖