ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីណែនាំបន្ថែមទីតាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ក្នុងភូមិសាស្ត្រខណ្ឌ៧មករា !

ចែករំលែក៖

ភ្នំពេញ៖ សេចក្ដីជូនដំណឹង ស្ដីពីការបន្ថែមទីតាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ក្នុងភូមិសាស្ត្រខណ្ឌ៧មករា នៃរាជធានីភ្នំពេញ ដើម្បីជំរុញឱ្យការចាក់វ៉ាក់សាំងប្រព្រឹត្តទៅបានលឿន និងឆាប់រហ័សស្របតាមផែនការកំណត់ រដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតជូន មន្ទីរសម្រាកព្យាបាល អូឡាំព្យា មេឌីខល ដែលបានស្ម័គ្រចិត្តចូលរួមផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់កុមារ និងយុវវ័យដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ដោយឥតគិតថ្លៃ អាស្រ័យហេតុនេះ សូមមាតាបិតា និងអាណាព្យាបាល ដែលមានទីលំនៅបច្ចុប្បន្ន ស្ថិតក្នុងខណ្ឌ៧មករា អញ្ជើញយកបុត្រធីតា និងសាច់ញាតិរបស់ខ្លួនទៅទទួលយកសេវាចាក់វ៉ាក់សាំងដោយឥតគិតថ្លៃ នៅមន្ទីរសម្រាកព្យាបាល អូឡាំព្យា មេឌីខល ដែលមានទីតាំងនៅអូឡាំព្យាស៊ីធី អគារស៊ី៥ ផ្លូវ១៦១ សង្កាត់វាលវង់ ខណ្ឌ៧មករា។ 

រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋដែលជាមាតាបិតា និងអាណាព្យាបាល ព្រមទាំងសាធារណជនទាំងអស់មេត្តាជ្រាបថា កន្លងមករដ្ឋបាលរាជធានីភ្នំពេញធ្លាប់បានជូនដំណឹងអំពីយុទ្ធនាការចាក់ វ៉ាក់សាំង សម្រាប់កុមារ និងយុវវ័យដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ នៅតាមមណ្ឌលសុខភាព និងមន្ទីរ ពេទ្យបង្អែក សរុបចំនួន ៣៩ទីតាំង នៅក្នុងភូមិសាស្ត្រខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ សម្រាប់ដូសទី១។ បន្ទាប់ពីការប្រកាសបើកយុទ្ធនាការចាក់វាំកំសាំងបង្ការជំងឺកូវីដ-១៩ (សម្រាប់ កុមារ និងយុវវ័យដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្រោយពីទទួលបានការជូនដំណឹងរបស់ក្រសួងស្ថាប័នមាន សមត្ថកិច្ចពាក់ព័ន្ធរដ្ឋបាលរាជធានីភ្នំពេញ សង្កេតឃើញថាមានមាតាបិតា និងអាណាព្យាបាលជាច្រើនបាននាំបុត្រធីតា និងសាច់ញាតិរបស់ខ្លួនមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩មានចំនួនយ៉ាងច្រើនកុះករ ដែលកាយវិការនេះបានបង្ហាញ ឱ្យឃើញពីការរួមចំណែករបស់ប្រជាពលរដ្ឋក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសការចាក់វាំកំលាំង ដើម្បីបង្កើតភាពស៊ាំក្នុងសហគមន៍ ដើម្បីជំរុញឱ្យការចាក់វាំកំសាំងប្រព្រឹត្តទៅបានលឿន និងឆាប់រហ័សស្របតាម ផែនការកំណត់ រដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតជូន មន្ទីរសម្រាកព្យាបាល អូឡាំព្យា មេឌីខល ដែលបានស្ម័គ្រចិត្តចូលរួម ផ្តល់សេវាចាក់វាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់កុមារ និងយុវវ័យដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ដោយឥតគិតថ្លៃ។ អាស្រ័យហេតុនេះ សូមមាតាបិតា និងអាណាព្យាបាល ដែលមានទីលំនៅបច្ចុប្បន្ន ស្ថិតក្នុងខណ្ឌ៧មករា អញ្ជើញយកបុត្រធីតា និងសាច់ញាតិរបស់ខ្លួនទៅទទូលយកសេវាចាក់វ៉ាក់សាំងដោយឥតគិតថ្លៃនៅ មន្ទីរសម្រាកព្យាបាល អូឡាំព្យា មេឌីខល ដែលមានទីតាំងនៅអូឡាំព្យាស៊ីធី អគារស៊ី៥ ផ្លូវ១៦១ សង្កាត់វាលវង់ ខណ្ឌ៧មករា។

ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវ និងលើកទឹកចិត្តដល់មន្ទីរសម្រាកព្យាបាលឯកជនទាំងអស់ ដែលមានបំណងចង់ចូលរួមផ្តល់សេវាចាក់វាកំលាំងដើម្បីការពារខឿនសុខុមាលភាពសាធារណៈ ដោយឥតគិតថ្លៃជូនដល់ កុមារ និងយុវវ័យដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ អាចធ្វើការស្នើសុំដោយភ្ជាប់មកជាមួយនូវឯកសារគតិយុត្ត និងលិខិតបញ្ជាក់ផ្សេងៗចេញដោយសា្ថប័នមានសមត្ថកិច្ច មក រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជាមូលដ្ឋានក្នុងការពិនិត្យ។

ជាថ្មីម្តងទៀត រដ្ឋបាលរាជធានីភ្នំពេញ សូមក្រើនរំលឹកដល់មាតាបិតា និងអាណាព្យាបាលដែលត្រូវនាំបុត្រធីតា ឬសាច់ញាតិ មកទទួលវាំក់សាំងបង្ការជំងឺកូវីដ-១៩ ត្រូវប្រកាន់ខ្ជាប់ឱ្យបានជាដាច់ខាតនូវការរក្សាតម្លាតសុវត្ថិភាព ការពាក់ ម៉ាស តម្រង់ជួរ ចៀសវាងការឈរប្រជ្រៀតគ្នា កៀកគ្នា ណែនណាន់តាន់តាប់ ហើយត្រូវប្រកាន់ខ្ជាប់ការចូលរួមអនុវត្តនូវ វិធានការសុខាភិបាល និងវិធានការ “៣ ការពារ និង ៣ កុំ” របស់ សម្តេចអគ្គមហាសេនាបតីតេជោ ប៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ឈរលើស្មារតីស្រឡាញ់ជាតិ សហគមន៍អាយុជីវិតផ្ទាល់ខ្លួននិងក្រុមគ្រួសារ ក្នុងឆន្ទៈរួមគា្នជាធ្លុងមួយ ដើម្បីឈានទៅលុបបំបាត់ និងកាត់ផ្ដាច់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុង ព្រឹត្តិការណ៏សហគមន៍ ២០កុម្ភៈ ២០២១- ឱ្យបានឆាប់នាពេលខាងមុខនេះ។

ខ្លឹមសារដូចបានជម្រាបជូនខាងលើនេះ សូមបងប្អូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដែលជាមាតា បិតា និងអាណាព្យាបាល ព្រមទាំងសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមសហការអនុវត្តការងារនេះ ឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

ដោយ ៖ សិលា


ចែករំលែក៖