ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះអាវុធច្រើនគ្រាប់​នៅតាមបណ្តោយផ្លូវជាតិលេខ៦ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា

ចែករំលែក៖

ភ្នំពេញ៖​ ព័ត៌មានបឋមបានឱ្យដឹងថា មានការផ្ទុះអាវុធជាច្រើនគ្រាប់​នៅតាមបណ្តោយផ្លូវជាតិលេខ៦ ដោយគេឃើញសំបកគ្រាប់ជាច្រើន​ នៅនឹងកន្លែងកើតហេតុ​ មានទាំងប្រភេទអាវុធវែង​ និង​អាវុធខ្លី​ ដែលមានទីតាំងស្ថិតនៅចំណុចភ្លើងស្តុបព្រែកលៀប​ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា​​ រាជធានីភ្នំពេញ​។
យោងតាមប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា​ គាត់ឃើញមានកម្លាំងសមត្ថកិច្ចស្លៀកពាក់ឯកសណ្ឋាន​ និងស៊ីវិលជាច្រើនប្រដាប់ដោយអាវុធវែងខ្លី​​ បានដេញតាមរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក​ និងបានឃាត់រថយន្តមួយគ្រឿង​ តែ
រថយន្តនោះមិនឈប់ទើបសមត្ថកិច្ចបាញ់ជាច្រើនគ្រាប់ទៅលើរថយន្តនោះ​ រួចហើយបាននាំរថយន្ត​ និងមនុស្សយកទៅបាត់​ទៅ។
បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុដដែលបានឲ្យដឹងដែរថា​ ករណីនេះអាចជាការបង្ក្រាបគ្រឿងញៀន។
ពាក់ព័ន្ធនឹងករណីនេះដែរភ្នាក់ងារសារព័ត៌មាននិងគេហទំព័រនគរវត្តបានទាក់ទងទៅលោកសៀម សុត្ថាវុធ អធិការនគរបាលខណ្ឌជ្រោយចង្វាតាមទូរស័ព្ទដែរ តែតេចូលហើយមិនមានអ្នកទទួល៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖