ព័ត៌មានទាន់ហេតុការណ៍៖

ហួសចិត្ត កូនចិត្តខ្លាំងខឹងម្ដាយមិនព្រមទិញម៉ូតូនិងដណ្ដឹងប្រពន្ធឱ្យវាយបំផ្លាញទ្រព្យសម្បត្តិត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យជាកូនប្រុសម្នាក់ខណ:ដែលខឹងម្ដាយមិនព្រមទិញម៉ូតូនិងដណ្ដឹងប្រពន្ធអោយបានប្រើហិង្សាដោយវាយបំផ្លាញទ្រព្យសម្បត្តិរបស់ខ្លួនបង្កការភ្ញាក់ផ្អើលតែម្ដង។

ការឃាត់ខ្លួននេះបានធ្វើឡើង៨និង២០នាទីថ្ងៃទី១៩ខែសីហាឆ្នាំ២០២១ស្ថិតភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ គោយ សុីហា ហៅក្រៅប៉ោកភេទ អាយុ ៣៣ ឆ្នាំជនជាតិខ្មែរមុខរបរកសិកមានម្ដាយឈ្មោះ ម៉ម ភេទអាយុ៦៥ មុខរបរកសិករ រស់ក្នុងភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។

ប្រភពបន្តថាបន្ទាប់ពីទទួលបានព័ត៌មានមានករណី អំពើហិង្សាក្នុងគ្រួសារមួយកើតឡើតនៅត្រង់ចំណុចផ្ទះ៤០០ខ្នងដំបូលខៀវ ស្ថិតភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង បង្កឡើងជនសង្ស័យជាកូនប្រុស បានយកចបកាប់ទៅលើជណ្តើរផ្ទះបណ្តាលឱ្យមានការខូតខាតដោយសារ ខឹងម្តាយបង្កើតមិនទិញម៉ូតូនិង ដណ្តឹងប្រពន្ធឱ្យ ទើបកំលាំងសមត្ថកិច្ចបានមកអន្តរាគមន៍និងបានឃាត់ខ្លួនមកសាកសួរតែម្ដង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យសារភាពប្រាប់ថា ខ្លួនពិតជាបានប្រព្រឹត្តអំពើហិង្សាដោយវាយបំផ្លាញទ្រព្យសម្បត្តិនៅផ្ទះរបស់ខ្លួនមែនទើបសមត្ថកិច្ចកសាងសំណុំរឿងមកអធិការដ្ឋាននគរបាលស្រុករមាសហែកដើម្បីចាត់ការបន្តតាមច្បាប់៕

ដោយ៖យឹម សុថាន


ចែករំលែក៖