ព័ត៌មានទាន់ហេតុការណ៍៖

មកពីភ្នំពេញ មកលេងកូននៅ ឃុំរាម ស្រុកព្រៃនប់ ដើរឆ្លងផ្លូវត្រូវរថយន្តបុកស្លាប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង ០៦និង៣០ នាទីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ចន្លោះគីឡូម៉ែត្រ ២០៨-២០៩ ស្ថិតនៅក្នុងភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត០១គ្រឿង ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ2A-4950 មានទិសដៅពីភ្នំពេញ ឆ្ពោះទៅ ខេត្តព្រះសីហនុ លុះមកដល់ចំណុចកើតហេតុខាងលើបានបុកនឹងបុរសម្នាក់កំពុងដើរឆ្លងផ្លូវ ឈ្មោះ ហាស អុិត ភេទប្រុស អាយុ៨០ឆ្នាំ ទីលំនៅ (ភ្នំពេញ) មកលេងផ្ទះកូន ក្នុងភូមិរាម ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ  បណ្តាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ រីឯអ្នកបើកបររថយន្តរត់គេចខ្លួនបាត់។ចំណែករថយន្តត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ សាកសពត្រូវបានប្រគល់ជូនកូនចៅយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ឆ្លាម សមុទ្រ


ចែករំលែក៖