ព័ត៌មានទាន់ហេតុការណ៍៖

ធនាគារភ្នំពេញពាណិជ្ជ PPC Bank ដែលមានទីតាំងស្ថិតនៅ អគារលេខ ២១៧ ផ្លូវនរោត្ដម បុគ្គលិកចំនួន ០៣នាក់ រកឃើញវិជ្ជមានកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថាធនាគារភ្នំពេញពាណិជ្ជ PPCBank ដែលមានទីតាំងស្ថិតនៅ អគារលេខ ២១៧ ផ្លូវនរោត្ដម បុគ្គលិកចំនួន ០៣នាក់ រកឃើញវិជ្ជមានកូវីដ-១៩ ! ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលបានទៅធនាគារភ្នំពេញពាណិជ្ជ PPCBank ដែលមានទីតាំងស្ថិតនៅ អគារលេខ ២១៧ ផ្លូវនរោត្ដម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

មូលហេតុ៖ថ្ងៃទី២៣ សីហា ឆ្នាំ២០២១ បុគ្គលិកចំនួន ០៣នាក់ រកឃើញវិជ្ជមានកូវីដ-១៩ ,ករណីនេះកំពុងតែរងចាំលទ្ធផលវិភាគរកមេរោគកូវីដ១៩ បំប្លែងថ្មី Delta។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមចូលរួមពាក់ម៉ាស់ រក្សាគម្លាត និង ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា! ៕

ដោយ៖ សិលា


ចែករំលែក៖