ព័ត៌មានទាន់ហេតុការណ៍៖

នាយសេនាធិការយោធភូមិភាគទី៥ អញ្ជើញចុះត្រួតពិនិត្យការបង្រៀនបំប៉នជំនាញបញ្ចូលទិន្នន័យបន្ថែមទៀតដល់អង្គភាពចំណុះ

ចែករំលែក៖

ខេត្តបាត់ដំបង៖ ព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ បានអញ្ជើញត្រួតពិនិត្យ ក្រុម IT បង្រៀនបំប៉នជំនាញបន្ថែមជូនតាមបណ្ដាអង្គភាពចំណុះ យោធភូមិភាគទី៥ ដោយសិក្សាបន្ថែមរការបញ្ចូលទិន្នន័យរបស់ប្រជាពលរដ្ឋ ដែលមកចាក់វ៉ាក់សាំង តាមរបៀបក្រសួងសុខាភិបាល។

លោកឧត្តមសេនីយ៍ទោ សេង ធារិន បានអោយដឹងថា យោងតាមសំណូមពររបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ រដ្ឋបាលខេត្តបាត់ដំបង ស្នើសុំក្រុមគ្រូពេទ្យរបស់យោធភូមិភាគទី៥ ចុះជួយចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ទើបយោធភូមិភាគទី៥ រៀបចំកម្មវិធីបង្រៀនបំប៉នជំនាញបន្ថែមដល់ក្រុមការងារចំណុះយោធភូមិភាគទី៥ ដើម្បីងាយស្រួលក្នុងការបញ្ចូលទិន្នន័យតាមកម្មវិធីរបស់ក្រសួងសុខាភិបាល។

លោកឧត្តមសេនីយ៍ទោ បានធ្វើការកោតសរសើរដល់បណ្តាអង្គភាពចំណុះយោធភូមិភាគទី៥ ដែលបានខ្នះខ្នែងជំរុញក្រុមការងារជំនាញមករៀនបំប៉នបន្ថែមនៅថ្ងៃនេះដើម្បីបានចំណេះដឹងយកទៅបន្តបម្រើតាមបណ្ដាអង្គភាពក៏ដូចជាបម្រើប្រជាពលរដ្ឋ៕

ដោយ៖ សូរិយា


ចែករំលែក៖