ព័ត៌មានទាន់ហេតុការណ៍៖

Carvajal ជួយឲ្យអធិរាជស Real Madrid យកឈ្នះម្ចាស់ផ្ទះ Betis ក្នុងសប្តាហ៍ទី៣ក្របខ័ណ្ឌ La Liga

ចែករំលែក៖

ក្រុមអធិរាជស Real Madrid បានទទួលជ័យជម្នះយ៉ាងត្រដាបត្រដួសនៅលើទឹកដីក្រុម Real Betis ខណៈដែលពួកគេរង់ចាំលទ្ធផលនៃការប្រឹងប្រែងក្នុងការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ Kylian Mbappe របស់ក្រុម Paris St-Germain

ក្រុម Real Madrid បានរកឃើញជ័យជម្នះនៅពេលដែលខ្សែការពារស្ដាំ Dani Carvajal ស៊ុតបញ្ចូលទីពីការបញ្ជូនបាល់របស់ Karim Benzemaនៅនាទីទី៦១។ ជាមួយគ្នានោះ Benzema បានខ្ជះខ្ជាយឱកាសដ៏ល្អមួយនៅពេលដែលគាត់បានព្យាយាមស៊ុតបញ្ចូលទី តែមិនបានសម្រេច

ក្រុម Real Madrid កំពុងឈរកំពូលតារាង La Liga បន្ទាប់ពីការប្រកួតលើកដោយមានពិន្ទុស្មើពិន្ទុគ្នាជាមួយក្រុម Sevilla, Valencia និង Mallorca

ក្លិប Real Madrid បានបាត់បង់ប្រាក់ចំណូលចំនួន៣០០លានអឺរ៉ូដោយសារតែ Covid-19 ហើយបានចុះហត្ថលេខាជាមួយខ្សែការពារ David Alaba ក្នុងការផ្ទេរពី Bayern Munich នៅរដូវក្តៅនេះ។

ទោះយ៉ាងណា Real Madrid ចង់ពង្រឹងជម្រើសប្រយុទ្ធរបស់ពួកគេដោយចុះហត្ថលេខាជាមួយ Mbappe ដែលជាអ្នកជួយឲ្យក្រុមឈ្នះពានរង្វាន់ World Cup របស់បារាំងវ័២២ឆ្នាំមុនថ្ងៃកំណត់នៃការផ្ទេរនៅសប្តាហ៍ក្រោយ។

នាយកផ្នែកកីឡារបស់ក្លិប PSG លោក Leonardo បាននិយាយថា ក្លិបនឹងមិនរារាំង Mbappe ទេ ប៉ុន្តែបានចាត់ទុកថា ការដេញថ្លៃ១៣៧លានផោនរបស់ Real Madrid គឺមិនគ្រប់គ្រាន់

ដោយ៖ ភារៈ(រូបភាព ៖ MARCA)


ចែករំលែក៖