ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ស្ថានទូតចិនប្រចាំកម្ពុជា បានបង្ហោះលើផេកផ្លូវការថា, នាថ្ងៃទី២៨ ខែសីហា លោក Ma Zhaoxu អនុរដ្ឋមន្រ្តីការបរទេសចិនបានថ្លែងមតិស្តីអំពីរបាយការណ៍ស្រាវជ្រាវប្រភពដើមជំងឺវីរុសកូវីដ-១៩ដែលចេញដោយស្ថាប័នស៊ើបការណ៍របស់សហរដ្ឋអាមេរិក។ លោកបានលើកឡើងថា ថ្មីៗនេះស្ថាប័នស៊ើបការណ៍របស់សហរដ្ឋអាមេរិកបានរៀបចំរបាយការណ៍ផ្តេសផ្តាសស្តីពីការស្រាវជ្រាវប្រភពដើមជំងឺវីរុសកូវីដ-១៩។ របាយការណ៍ខាងលើនេះគឺជារបាយការណ៍នយោបាយនិងក្លែងក្លាយបន្លំទាំងស្រុង ដោយគ្មានលក្ខណៈវិទ្យាសាស្ត្រនិងគ្មានចំណុចណាអាចជឿទុកចិត្តបាន។ សហរដ្ឋអាមេរិកក៏បានចេញសេចក្តីថ្លែងការណ៍ដោយបាននិយាយបង្ខូចលាបពណ៌វាយប្រហារលើចិន។ ភាគីចិនប្រឆាំងដាច់ខាតនិងបង្ហាញពីគោលជំហរយ៉ាងច្បាស់លាស់មុឺងម៉ាត់ទៅកាន់សហរដ្ឋអាមេរិក។
លោកបន្តទៀតថា យើងបានបញ្ជាក់ជាច្រើនដងច្រើនសាថា ការងារស្វែងរកប្រភពដើមជំងឺវីរុសកូវីដ-១៩គឺជាការងារវិទ្យាសាស្រ្តដ៏ស្មុគស្មាញ មានតែចូលរួមសហការស្រាវជ្រាវដោយអ្នកវិទ្យាសាស្ត្រលើពិភពលោកតែប៉ុណ្ណោះ។ ប៉ុន្តែសហរដ្ឋអាមេរិកមិនខ្វល់ខ្វាយពីវិទ្យាសាស្ត្រនិងភាពជាក់ស្តែងសោះឡើយ ឈ្លក់វង្វេងឧបាយកលនយោបាយនិងកិច្ចការស្រាវជ្រាវប្រភពដើមជំងឺវីរុស។ ពួកគេគ្មានភស្តុតាងពិតប្រាកដណាមួយទេ មានតែប្រឌិតភូតភរកុហកដើម្បីលាបពណ៌ចោទប្រកាន់មកលើចិន។ គោលបំណងរបស់ពួកគេគឺប្រើបញ្ហាស្វែងរកប្រភពដើមជំងឺវីរុសកូវីដមក“ទម្លាក់កំហុក”ចោទប្រកាន់លើចិន ផ្សព្វផ្សាយមេរោគនយោបាយ។ សហរដ្ឋអាមេរិកប្រើប្រាស់ស្ថាប័នស៊ើបការណ៍ដើម្បីស្វែងរកប្រភពដើមជំងឺវីរុស ទង្វើនេះជាភស្តុតាងបង្ហាញពីការយកបញ្ហាស្វែងរកប្រភពដើមជំងឺវីរុសធ្វើនយោបាយូនីយកម្មយ៉ាងច្បាស់បំផុត។
លោកបានលើកឡើងបន្តទៀតថា អាមេរិកចោទប្រកាន់ចិនពីបញ្ហាស្វែងរកប្រភពដើមជំងឺវីរុសមានលក្ខណៈមិនតម្លាភាពនិងមិនសហការ នេះជាការលើកឡើងដោយផ្តេសផ្តាសបំផុត។ ភាគីចិនយកចិត្តទុកដាក់ខ្ពស់និងចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការស្វែងរកប្រភពដើមជំងឺវីរុសតាមបែបវិទ្យាសាស្រ្តជាសកល និងផ្អែកលើគោលការណ៍វិទ្យាសាស្ត្រ បើកចំហ និងតម្លាភាព ព្រមទាំងបានអញ្ជើញអ្នកជំនាញអង្គការសុខភាពពិភពលោកមកបំពេញទស្សនកិច្ចចំនួនពីរដងក្នុងប្រទេសចិនដើម្បីធ្វើការស្រាវជ្រាវពីប្រភពដើមជំងឺវីរុស។ នៅដើមឆ្នាំ២០២១នេះ អ្នកជំនាញអន្ដរជាតិនិងចិនបានបង្កើតក្រុមអ្នកជំនាញរួមគ្នា ធ្វើការសិក្សាស្រាវជ្រាវចំនួន២៨ថ្ងៃនៅក្នុងប្រទេសចិន និងបានចេញរបាយការណ៍ស្រាវជ្រាវរួមគ្នារវាងចិននិងអង្គការសុខភាពពិភពលោកស្តីអំពីការស្វែងរកប្រភពដើមជំងឺវីរុស និងព្រមទាំងបានសន្និដ្ឋានយ៉ាងច្បាស់លាស់ ប្រកបដោយជំនាញ និងវិទ្យាសាស្ត្រ បង្កើតជាមូលដ្ឋានគ្រឹះយ៉ាងល្អប្រសើរសម្រាប់កិច្ចសហប្រតិបត្តិការស្វែងរកប្រភបដើមជំងឺវីរុសជូនដល់សកលលោក។ យើងតែងតែគាំទ្រហើយនឹងបន្តចូលរួមយ៉ាងសកម្មក្នុងកិច្ចការមួយនេះ ប៉ុន្តែក៏ប្រឆាំងដាច់ខាតចំពោះការយកបញ្ហាប្រភពដើមជំងឺវីរុសមកធ្វើជាឈ្នាន់នយោបាយ។
លោកបានសង្កត់ធ្ងន់ថា ចំពោះបញ្ហាស្វែងរកប្រភពដើមជំងឺវីរុស ទង្វើមិនតម្លាភាព គ្មានទំនួលខុសត្រូវ និងមិនចូលរួមសហការនោះគឺជាសហរដ្ឋអាមេរិក។ រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិកបានបដិសេធមិនឆ្លើយតបទៅនឹងការសង្ស័យយ៉ាងសមហេតុផលរបស់សហគមន៍អន្តរជាតិលើបញ្ហាជាច្រើនដូចជាមន្ទីរពិសោធន៍ជីវសាស្រ្តFort Detrick និងមូលដ្ឋានពិសោធន៍ជីវសាស្ត្រនៅក្រៅប្រទេសដែលមានចំនួនជាង២០០កន្លែង ហើយសហរដ្ឋអាមេរិកមានបំណងលាក់បាំងរឿងពិតគេចវេសពីទំនួលខុសត្រូវ។ សហរដ្ឋអាមេរិកមានទំនួលខុសត្រូវនិងកាតព្វកិច្ចក្នុងការផ្តល់ចម្លើយមួយទៅកាន់ពិភពលោក។
លោកបានបញ្ជាក់ថា សហរដ្ឋអាមេរិកយកបញ្ហាស្វែងរកប្រភពដើមជំងឺវីរុសមកធ្វើនយោបាយូនីយកម្មមិនអាចយកចិត្តគេឯងបាន បែរជាទទួលរងការជំទាស់ពីសហគមន៍អន្តរជាតិ។ ជាង៨០ប្រទេសបានផ្ញើសារលិខិត សេចក្តីថ្លែងការណ៍ឬលិខិតសារទូតជាដើមទៅកាន់ថ្នាក់ដឹកនាំអង្គការសុខភាពពិភពលោក ប្រឆាំងនឹងទង្វើយកកិច្ចការស្វែងរកប្រភពដើមជំងឺវីរុសធ្វើនយោបាយូនីយកម្ម ទាមទារការពាររបាយការណ៍ស្រាវជ្រាវរួមគ្នារវាងចិននិងអង្គការសុខភាពពិភពលោក។ ជាង១០០ប្រទេសនិងតំបន់ និងគណបក្សនយោបាយ អង្គការសង្គម និងធនាគារខួរក្បាលជាង៣០០ស្ថាប័នបានផ្ញើសេចក្តីថ្លែងការណ៍រួមទៅកាន់លេខាធិការដ្ឋានអង្គការសុខភាពពិភពលោកក្នុងការប្រឆាំងនឹងទង្វើយកកិច្ចការស្វែងរកប្រភពដើមជំងឺវីរុសធ្វើនយោបាយូនីយកម្ម ។ អ្នកក្នុងបណ្ដាញអ៊ីនធើណេតចិនជាង២៥លាននាក់បានចុះហត្ថលេខារួមគ្នាលើលិខិតសាធារណៈមួយដោយស្នើស្រាវជ្រាវFort Detrickក្នុងសហរដ្ឋអាមេរិក។ ទាំងអស់នេះសុទ្ធតែបានឆ្លុះបញ្ចាំងពីសម្លេងសច្ចធម៌របស់ប្រជាពលរដ្ឋ។
លោកមានប្រសាសន៍ថា ចិនមានសុភាសិតមួយតែងពោលថា ភាពទៀងត្រង់សច្ចធម៌រមែងទទួលបានការគាំទ្រនិងការជួយយ៉ាងច្រើនពីគេឯង រីឯទង្វើអាក្រក់គ្មានគុណធម៌តែងនៅតែឯង។ យើងណែនាំសហរដ្ឋអាមេរិកជាថ្មីម្តងទៀតថា យកកិច្ចការស្រាវជ្រាវប្រភពដើមធ្វើជាឈ្នាន់នយោបាយគ្មានគឺផ្លូវចេញនោះទេ ឈប់ជាបន្ទាន់នូវទង្វើបំពុលដល់កិច្ចសហប្រតិបត្តិការស្វែងរកប្រភពដើមជំងឺវីរុសលើអន្តរជាតិ ឈប់ជាបន្ទាន់នូវទង្វើបំបែកបំបាក់សាមគ្គីពិភពលោកលើកិច្ចទប់ស្កាត់ជំងឺវីរុស និងវិលត្រឡប់ទៅកាន់មាគ៌ាដ៏ត្រឹមត្រូវនៃកិច្ចការស្វែងរកប្រភពដើមជំងឺវីរុសតាមបែបវិទ្យាសាស្រ្តនិងកិច្ចសហប្រតិបត្តិការទប់ស្កាត់ជំងឺវីរុស៕
中方就美国情报部门发布溯源调查报告发表谈话
8月28日,中国外交部副部长马朝旭就美国情报部门发布溯源调查报告发表谈话。马朝旭表示,近日,美国情报部门炮制所谓溯源问题调查报告。这份所谓报告是一份彻头彻尾的政治报告、虚假报告,毫无科学性和可信度。美方还发表声明,对中国进行污蔑攻击。中方表示坚决反对,已经向美方提出严正交涉。
马朝旭说,我们多次重申,新冠病毒溯源是一个复杂的科学问题,应该也只能由全球科学家合作开展研究。但美国罔顾科学和事实,执迷于政治操弄和情报溯源。他们拿不出任何真凭实据,却一再编造谎言,对中国进行抹黑指责。他们的目的就是借溯源问题向中国“甩锅”推责,散播政治病毒。美国动用情报部门搞溯源,本身就是将溯源问题政治化的铁证。
马朝旭表示,美方指责中国在溯源问题上不透明、不配合,这完全是睁眼说瞎话。中国高度重视并积极参与全球溯源科学合作,本着科学、开放、透明的原则,先后两次邀请世卫专家来华开展病毒溯源研究。今年初,国际和中国权威专家组成联合专家组,在华进行了为期28天的考察研究,并发布了中国—世卫组织溯源联合研究报告,得出了权威、专业和科学的结论,为全球溯源合作打下良好基础。我们始终支持并将继续积极参加科学溯源,但坚决反对搞政治溯源。
马朝旭强调,在溯源问题上,不透明、不负责、不合作的恰恰是美国。美方至今拒绝回应国际社会对德特里克堡生物实验室以及美国200多个海外生物实验基地等合理怀疑,试图掩盖真相,逃避责任。美国有责任和义务给全世界一个交代。
马朝旭指出,美国在溯源问题上搞政治化不得人心,遭到国际社会普遍反对。80多个国家以致函世卫组织总干事、发表声明或照会等方式,反对把溯源问题政治化,要求维护中国—世卫组织联合研究报告。100多个国家和地区的300多个政党、社会组织和智库向世卫组织秘书处提交反对溯源政治化的联合声明。中国超过2500万网民联署公开信,要求调查美国德特里克堡基地。这些都反映了人们的正义呼声。
马朝旭表示,得道多助,失道寡助。我们再次正告美方,搞政治溯源没有出路,立即停止毒化国际溯源合作氛围、破坏全球团结抗疫的行径,回到科学溯源、合作抗疫的正路上来。៕
ដោយ៖ សិលា