ព័ត៌មានទាន់ហេតុការណ៍៖

លោក ឧត្តមសេនីយ៍ឯក ស ថេត ដោយមានការយកចិត្តទុកដាក់ដល់ក្រុមការងារយេនឌ័រ ឱ្យតំណាងចុះសួរសុខទុក្ខ និងនាំយកនូវថវិកាផ្តល់ជូន !

ចែករំលែក៖

ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ពី លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទ៣០ ខែសីហា ឆ្នាំ២០២១ ក្រុមការងារយេនឌ័រ ដឹកនាំដោយលោកស្រីឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ ស្នងការរង បានចុះសួរសុខទុក្ខ និងនាំយកនូវថវិកា ព្រមទាំងគ្រឿងឧបភោគបរិភោគ និងភេសជ្ជ:មួយចំនួនរបស់លោកស្នងការ ជូនមន្ត្រីនគរបាលការិយាល័យសុខាភិបាលសម្រាលមាតុភាពចំនួន២នាក់។

បើយោងតាមផេកផ្លូវការបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា, អំណោយនិងថវិកាដែលបានយកទៅប្រគល់ជូនរួមមាន: 

១- លោកស្រីអនុសេនីយ៍ទោ ចាន់  សុភ័ណ្ឌ ឋាន:នាយរងផ្នែកការិយាល័យសុខាភិបាល

២- លោកស្រីអនុសេនីយ៍ទោ ឈុន ស្រី ល័ក្ខ. ឋាន:នាយរងផ្នែកការិយាល័យ សុខាភិបាល

អំណោយដែលត្រូវទទួលបានម្នាក់៖

-ថវិកាឯកឧត្តមស្នងការ ចំនួន៥០ម៉ឺនរៀល ព្រមទាំងសម្ភារ:មួយចំនួនរបស់ឯកឧត្តមស្នងការ

-ថវិកាសមាគមនារី ចំនួន៥០ម៉ឺនរៀល

-ថវិកាលោកស្រីវរសេនីយ៍ទោ ឆេង សារ៉េត ចំនួន៥ម៉ឺនរៀល

ជាមួយនេះផងដែរ លោកស្រីក៏បានគោរព និងថ្លែងអំណរគុណចំពោះ លោកស្នងការ ដែលតែងតែយកចិត្តទុក្ខដាក់មន្ត្រីក្រោមឱវាទ ជាពិសេសនៅពេលដែលមន្ត្រីនគរបាលមានជំងឺ មិនថាបុរស ឬ ស្ត្រី លោកតែងយកចិត្តទុក្ខដាក់គ្រប់ពេល ក៏ដូចជាក្រុមការងារយេនឌ័រ ដែលបានឆ្លៀតឱកាស អញ្ជើញជួបសួរសុខទុក្ខដោយផ្ទាល់ និងនាំយកថវិកាមកផ្តល់ជូនដល់នាងខ្ញុំនាពេលនេះផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖