ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ពី លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទ៣០ ខែសីហា ឆ្នាំ២០២១ ក្រុមការងារយេនឌ័រ ដឹកនាំដោយលោកស្រីឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ ស្នងការរង បានចុះសួរសុខទុក្ខ និងនាំយកនូវថវិកា ព្រមទាំងគ្រឿងឧបភោគបរិភោគ និងភេសជ្ជ:មួយចំនួនរបស់លោកស្នងការ ជូនមន្ត្រីនគរបាលការិយាល័យសុខាភិបាលសម្រាលមាតុភាពចំនួន២នាក់។
បើយោងតាមផេកផ្លូវការបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា, អំណោយនិងថវិកាដែលបានយកទៅប្រគល់ជូនរួមមាន:
១- លោកស្រីអនុសេនីយ៍ទោ ចាន់ សុភ័ណ្ឌ ឋាន:នាយរងផ្នែកការិយាល័យសុខាភិបាល
២- លោកស្រីអនុសេនីយ៍ទោ ឈុន ស្រី ល័ក្ខ. ឋាន:នាយរងផ្នែកការិយាល័យ សុខាភិបាល
អំណោយដែលត្រូវទទួលបានម្នាក់៖
-ថវិកាឯកឧត្តមស្នងការ ចំនួន៥០ម៉ឺនរៀល ព្រមទាំងសម្ភារ:មួយចំនួនរបស់ឯកឧត្តមស្នងការ
-ថវិកាសមាគមនារី ចំនួន៥០ម៉ឺនរៀល
-ថវិកាលោកស្រីវរសេនីយ៍ទោ ឆេង សារ៉េត ចំនួន៥ម៉ឺនរៀល
ជាមួយនេះផងដែរ លោកស្រីក៏បានគោរព និងថ្លែងអំណរគុណចំពោះ លោកស្នងការ ដែលតែងតែយកចិត្តទុក្ខដាក់មន្ត្រីក្រោមឱវាទ ជាពិសេសនៅពេលដែលមន្ត្រីនគរបាលមានជំងឺ មិនថាបុរស ឬ ស្ត្រី លោកតែងយកចិត្តទុក្ខដាក់គ្រប់ពេល ក៏ដូចជាក្រុមការងារយេនឌ័រ ដែលបានឆ្លៀតឱកាស អញ្ជើញជួបសួរសុខទុក្ខដោយផ្ទាល់ និងនាំយកថវិកាមកផ្តល់ជូនដល់នាងខ្ញុំនាពេលនេះផងដែរ៕
ដោយ ៖ សិលា