ព័ត៌មានទាន់ហេតុការណ៍៖

នាំគ្រួសារទៅលេងស្រុកកំណេីត​ ខណៈធ្វេីដំណេីរតាមផ្លូវគេចពីរថយន្តធុនធំបេីកវ៉ាជែងគ្នាក៏រេចង្កូតធ្លាក់ប្រឡាយតែមិនលិចទឹកបង្កឲ្យរបួសឬស្លាប់មនុស្សឡេីយ

ចែករំលែក៖

ភ្នំពេញ ៖​ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង​ ខណៈបុរសម្នាក់បានបើករថយន្ត តូយ៉ូតាព្រូស មួយគ្រឿងនាំគ្រួសារទៅលេងស្រុកកំណេីត​ តែបានគេចពីរថយន្តធុនធំបេីកជែងគ្នាក៏រេចង្កូតធ្លាក់ចូលប្រឡាយ​ សំណាងដែរមិនដល់ទឹកលិចរថយន្តនិងមិនមានអ្នកណាម្នាក់រងរបួសឡេីយ​ ។  

    ក្នុងឧបទ្ទហេតុគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧​ និង ១៥នាទីព្រឹកថ្ងៃទី ៣១​ ខែសីហា​ ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវលេខ​ ១០៤​ ក្នុងភូមិថ្មី​ សង្កាត់ទៀន​ ខណ្ឌដង្កោ។

     តាមសម្ដីពីអ្នកបើកបររថយន្តបង្កហេតុបានប្រាប់ឲ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុនោះ​ រូបគាត់រួមនិងក្រុមគ្រួសារបានបើករថយន្តម៉ាក​ ព្រូស ពណ៌សចេញពីផ្ទះនៅរាជធានីភ្នំពេញ​ បំណងទៅលេងស្រុកកំណើតនៅខេត្ត ស្រាប់តែមកដល់ចំណុចកើតហេតុក៏មានរថយន្តធុនធំមិនចាំម៉ាកបានបើកវ៉ាជែងជាមួយរថយន្តផ្សេងទៀតធ្វើឲ្យរូបគាត់គេចពីរថយន្តធុនធំនោះក៏រេចង្កូតធ្លាក់ប្រឡាយ​ប៉ិះចូលក្នុងទឹក​ ដោយមិនមានអ្នកណាម្នាក់រងរបួស​ ឬគ្រោះថ្នាក់ដល់អាយុជីវិតនោះឡេីយ​ ដោយគ្រាន់តែខូចខាតរថយន្តតែប៉ុណ្ណោះ​ ។ 

    ក្រោយពេលកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលទៀន​ បានចុះទៅដល់កន្លែងកើតហេតុនិងត្រួតពិនិត្យទៅលើរថយន្ត ដោយឃើញថារថយន្តខាងលេីនេះមិនបានបង្កការខូចខាតដល់ទ្រព្យសម្បត្តិរដ្ឋហើយក៏មិនមានអ្នកណារងរបួស​ ទេីបសមត្ថកិច្ចឲ្យម្ចាស់រថយន្តហៅរថយន្តស្ទូចដើម្បីមកស្ទូចយករថយន្តទៅជួសជុលដោយខ្លួនឯង​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖