ព័ត៌មានទាន់ហេតុការណ៍៖

ករណីកូវីដ-១៩ បំប្លែងថ្មី Delta ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ-១៩ បានយកសំណាកអាជីវករ និងប្រជាពលរដ្ឋដែលរស់នៅក្បែរផ្សារត្រពាំងថ្លឹង ចេញលទ្ធផលហើយ !

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា,  ថ្ងៃទី២៨ និងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ-១៩ បានយកសំណាកអាជីវករ និងប្រជាពលរដ្ឋដែលរស់នៅក្បែរផ្សារត្រពាំងថ្លឹង ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

មូលហេតុ៖ អ្នកជំងឺ បានទៅផ្សារទិញម្ហូប ចន្លោះថ្ងៃទី១២ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ។

– លទ្ធផលតេស្តរហ័សថ្ងៃទី២៨ រកឃើញវិជ្ជមានកូវីដ-១៩ចំនួន ០៧នាក់ ក្នុងចំណោមអ្នកធ្វើតេស្ត ២៩៧នាក់ ។

– លទ្ធផលតេស្តរហ័សថ្ងៃទី៣០ រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន១៥នាក់ ក្នុងចំណោមអ្នកធ្វើតេស្ត ៥២៨នាក់។

 អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បញ្ជាក់ថា, អ្នកវិជ្ជមានកូវីដ-១៩ទាំង ២២នាក់ ខាងលើស្ថិតក្នុងការរងចាំលទ្ធផលវិភាគរកមេរោគកូវីដ-១៩  បំប្លែងថ្មី Delta បន្តទៀត។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមប្រជាពលរដ្ឋ និងអាជីវករទាំងអស់ដែលពាក់ព័ន្ធនិងទីតាំងខាងលើសូមមេត្តាសហការទៅយកសំណាក និងដាក់ខ្លួនដាច់ដោយឡែក។

 អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ថ្ងៃ៕

ដោយ ៖ សិលា


ចែករំលែក៖